ការដើរយកអំបិលមកបាចជុំវិញផ្ទះ នៅពេលភ្លៀងធ្លាក់ ស្តាប់ទៅចម្លែក ហើយជារឿងដែលមិនសូវមានអ្នកធ្វើ ប៉ុន្តែអ្នកប្រហែលមិនដឹងនោះទេ ថាវាបាននាំប្រយោជន៍ធំ ៣ មកក្នុងផ្ទះ ទាំងផ្នែកវិទ្យាសាស្រ្ត និងជំនឿលើក្បួនហុងស៊ុយ៖
៣) ការពារសត្វល្អិតនៅរដូវវស្សា
សត្វល្អិតមិនថាតែស្រមោច និងសត្វចង្រៃមួយចំនួនផ្សេងទៀត ពេលវាឃើញជាតិអំបិល វានឹងប្តូរទិសដៅ ហើយមិនមកពូនសំបុក ឬវាចូលមកក្នុងតំបន់ជុំវិញផ្ទះយើងឡើយ។ ដូច្នេះការបាចអំបិលជុំវិញផ្ទះ ហើយចំពេលភ្លៀងធ្វើឲ្យវាឆាប់រលាយ និងហូរទៅកាន់ទីតាំងជុំវិញផ្ទះបានសព្វនោះ គឺកាន់តែល្អក្នុងការពារ បញ្ចៀសសត្វល្អិតទាំងឡាយ។
២) សម្លាប់ខ្យងស៊ីរុក្ខជាតិ
នៅពេលមានភ្លៀងធ្លាក់អ្នកផ្ទះតាមវាលស្រែចម្ការ ឬមានរុក្ខជាតិច្រើន ប្រាកដជាងាយនឹងមានសត្វខ្យងរំលេចចេញមក ហើយអាហារដែលពួកវាចូលចិត្តគឺប្រភេទស្លឹកខ្ចី។ ដូច្នេះអ្នកដែលដាំបន្លែច្រើនជុំវិញផ្ទះ គឺឈឺក្បាលរឿងនេះខ្លាំងណាស់។
ដើម្បីកម្ចាត់ពួកវាបាន អ្នកអាចប្រើអំបិលមកលាយជាមួយទឹកក្នុងកូនដបមួយ ដែលអាចបាញ់បាន ហើយបាញ់ទៅលើផ្ទៃទីតាំងជុំវិញបន្លែ នោះសត្វខ្យងនឹងមិនហ៊ានវារមកជិតឡើយ។
១) កម្ចាត់ថាមពលអាក្រក់
តាមក្បួនហុងស៊ុយគេជឿថា អំបិលអាចបន្សុទ្ធថាមពលល្អឲ្យមកចូលក្នុងផ្ទះ ហើយកម្ចាត់ថាមពល ឬវិញ្ញាណអាក្រក់ចេញពីផ្ទះរបស់យើងបាន។
វិធីធ្វើ គឺអ្នកអាចដាក់អំបិល ៤ ពែងនៅជ្រុងទាំង ៤ នៃផ្ទះ និង ១ ពែងនៅចំកណ្តាលផ្ទះ។ ការអនុវត្តរបៀបនេះ គេជឿថា អាចជួយកម្ចាត់សំណាងអាក្រក់ ហើយលើកយីអ៊ុនដល់ម្ចាស់ផ្ទះបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក