តើអ្នកមានថាមពលវេទមន្តអ្វី ដែលអំណោយទានពីធម្មជាតិ?

តើ​អ្នក​ធ្លាប់​ដឹង​ដែរ​ទេ មនុស្ស​យើង​មាន​ទេពកោសល្យ​ខុសៗ​ពី​គ្នា ហើយ​ចំណុច​ខ្លះ​វា​ប្រៀប​ដូច​ជា​វេទមន្ត​ដែល​ធម្មជាតិ​បាន​ផ្តល់​ឲ្យ។ តើ​អ្នក​មាន​ចំណុច​ខ្លាំង​មួយ​នោះ​ត្រង់​ណា​ដែរ? តាម​រយៈ​ការ​ជ្រើសរើស​រូបភាពដួងខែ​មួយ យើង​អាច​បង្ហាញ​ចម្លើយ​ដូច​ខាង​ក្រោម៖

ដួងខែ​ទី ១

1

អ្នក​ជា​មនុស្ស​ដែល​មិន​ខ្លាច​បរាជ័យ មិន​ខ្លាច​ឧបសគ្គ ហើយ​បើ​ទោះ​បី​ដឹង​ថា​ឧបសគ្គ​នៅ​ខាង​មុខ ឲ្យ​តែ​នោះ​ជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ គឺ​អ្នក​មិន​រុញរា​នឹង​ដើរ​ចូល​ឡើយ។ ជាង​នេះ​អ្នក​មាន​ភាព​អត់ធ្មត់​ខ្ពស់​ពី​កំណើត ហើយ​មាន​ទំនោរ​ក្នុង​ការ​រង់ចាំ​ឱកាស បើ​ទោះ​បី​វា​ទាមទារ​ពេលវេលា​រាប់​ឆ្នាំ ក៏​អ្នក​មិន​ដែល​បោះបង់​ម្តង​ណា​ដែរ។

តាម​រយៈ​ការ​តស៊ូ និង​ការ​ប្តេជ្ញាចិត្ត​បែប​នេះ ច្បាស់​ណាស់​នៅ​ពេល​ខាង​មុខ​អ្នក​នឹង​ទទួល​បាន​ផល​តបស្នង​ដ៏​អស្ចារ្យ​ត្រលប់​មក​វិញ។ អ្វី​ដែល​អ្នក​ធ្លាប់​បាន​ប៉ង វា​កំពុង​កៀក​ជិត​មក​ដល់​ក្បែរ​អ្នក​ហើយ។

ដួងខែ​ទី ២

2

អ្នក​មាន​សមត្ថភាព​ក្នុង​ការ​យល់​ចិត្ត និង​យល់​អារម្មណ៍​មនុស្ស ដែល​នេះ​ជា​ធម្មជាតិ​ផ្តល់​ឲ្យ​អ្នក ពោល​អ្នក​អាច​សម្រប​ទៅ​កាន់​មនុស្ស​សឹង​តែ​គ្រប់​គ្នា​បាន ព្រោះ​អ្នក​យល់​ច្បាស់​ថា​គេ​ចង់​បាន​អ្វី គេ​ចង់​មាន​ចេតនា​អ្វី​មក​លើ​អ្នក។

វា​ក៏​ជា​ជំនួយ​ដ៏​អស្ចារ្យ​មួយ​ដែរ ដែល​ជំរុញ​យើង​ឲ្យ​ងាយស្រួល​ក្នុង​ការ​បង្កើត​កិច្ច​ប្រាស្រ័យ​ទាក់ទង ជាមួយ​មនុស្ស​តូច​ធំ ហើយ​បើ​ក្នុង​ការ​រកស៊ី ឬ​ការ​ចរចា​ការងារ គេ​តែងតែ​គោរព​និង​ឲ្យ​តម្លៃ​មក​លើ​អ្នក​ជានិច្ច។

ដួងខែទី ៣

3

ចំណុច​ខ្លាំង​ពី​ធម្មជាតិ​របស់​អ្នក គឺ​ភាព​រួសរាយ និង​ការ​ឆ្លើយតប​យ៉ាង​ឆាប់​រហ័ស ដែល​នេះ​លុយ​ប្តូរ​មិន​បាន​ទេ។ ដែរ​លឺ​គេ​និយាយ​ទេ មនុស្ស​រួសរាយ​ទៅ​ណា​ក៏​មិន​ដាច់​ពោះ​ដែរ ហើយ​មាន​គេ​រាប់​អាន ស្រលាញ់​ចូលចិត្ត​គ្រប់​ទី​កន្លែង។

អ្នក​ទទួល​បាន​ភាព​កក់ក្តៅ​ទ្វេ​ដង​ពី​មនុស្ស​ជុំវិញ​ខ្លួន អ្នក​មើល​ឃើញ​ពិភពលោក​មួយ​នេះ​ពោរពេញ​ដោយ​ភាព​ស្រស់បំព្រង អម​ដោយ​ការ​គិត​វិជ្ជមាន ច្រើន​ជាង​អវិជ្ជមាន។ យើង​សូម​អបអរ​ដល់​អ្នក ដែល​ទទួល​បាន​កាដូ​ដ៏​ពិសេស​មួយ​នេះ​តាំង​ពី​កំណើត​មក។

ដួងខែ​ទី ៤

4

អ្នក​ខ្លាំង​ត្រង់​មាន​ភាព​ច្នៃប្រឌិត អាច​កែខៃ​បញ្ហា​ឲ្យ​មើល​ទៅ​ឃើញ​តូច និង​រក​បាន​ដំណោះស្រាយ​លឿន។ វា​គ្មាន​ទី​បញ្ចប់​នោះ​ទេ សម្រាប់​ភាព​ឈ្លាសវៃ​របស់​អ្នក ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។

យ៉ាង​ណា​អ្នក​ជា​មនុស្ស​ឯករាជ្យ អ្នក​មិន​សូវ​ចូលចិត្ត​ស្តាប់​យោបល់​អ្នក​ដទៃ​ប៉ុន្មាន​ទេ ហើយ​ការ​ប្រកប​កិច្ច​ការងារ​អ្វី បើ​ធ្វើ​តែ​ឯង​បាន គឺ​ស៊ូ​ធ្វើ​ ដោយ​មិន​ចង់​មាន​ការ​សហការ ឬ​ពឹងពាក់​អ្នក​ដទៃ​ឲ្យ​មក​ជួយ​​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក