ស្រឡាញ់មនុស្សម្នាក់ គ្មានទេពាក្យថា នឿយហត់ បើយើងស្រឡាញ់គេពិតប្រាកដ យើងក៏ត្រូវតែព្រមទទួលយកគ្រប់យ៉ាងដែលជាគេដែរ

បើសួរខ្ញុំថា ស្នេហាមានន័យបែបណា? ខ្ញុំឆ្លើយមិនបានទេ ព្រោះខ្ញុំមិនធ្លាប់មានស្នេហា ក៏មិនដឹងថា អារម្មណ៍ស្រឡាញ់គេ ហើយគេស្រឡាញ់វិញ វាបែបណាដែរ!

តែបើសួរអំពីអារម្មណ៍របស់ខ្ញុំចំពោះស្នេហា ខ្ញុំយល់យ៉ាងណា ច្បាស់ថា ខ្ញុំអាចឆ្លើយបាន ព្រោះខ្ញុំធ្លាប់ស្រឡាញ់គេ ហើយក៏ធ្លាប់ទទួលបានអារម្មណ៍គេស្រឡាញ់ យកចិត្តទុកដាក់ តែយើងមិនមែនស្រឡាញ់គ្នា យើងក៏មិនមែនជាសង្សារដែរ!

តាមពិតទៅ បើនិយាយពីអារម្មណ៍ខ្ញុំចំពោះស្នេហា វាគឺជាការស្រឡាញ់មួយ ដែលពោរពេញដោយការទទួលខុសត្រូវ ការគោរព ឱ្យតម្លៃ ... អ្វីដែលសំខាន់លើនេះទៀត នោះគឹការលះបង់ ផ្ដល់ឱ្យ ដោយគ្មានការទាមទារ ហើយក៏មិនអាចទៅបង្ខំឱ្យគេមកស្រឡាញ់យើង ឬធ្វើអ្វីដើម្បីយើង ដូចដែលយើងធ្វើដើម្បីគេបានឡើយ។

354f3d50ef069fbdd74134ffa1b23d6f

- ស្រឡាញ់មនុស្សម្នាក់ គឺត្រូវទទួលខុសត្រូវ ចំពោះរឿងគ្រប់យ៉ាង ព្រោះដើម្បីមនុស្សដែលយើងស្រឡាញ់ គ្មានទេពាក្យថា នឿយហត់! បើទោះបីជាគេស្រឡាញ់យើងវិញ ឬមិនស្រឡាញ់ក៏ដោយ ទំនួលខុសត្រូវរបស់យើងគឺ ទទួលយកការពិត!

- ស្រឡាញ់មនុស្សម្នាក់ គឺត្រូវជឿជាក់ ទុកចិត្ត និងឱ្យតម្លៃលើមនុស្សដែលខ្លួនស្រឡាញ់ មិនខ្វល់ទេថា ម្នាក់នោះនៅក្នុងភ្នែកអ្នកដទៃ ឬគេចំពោះអ្នកដទៃជាមនុស្សបែបណា សំខាន់ គេជាមនុស្សដែលល្អសម្រាប់យើង ដឹងត្រឹមថា គេល្អគ្រប់គ្រាប់សម្រាប់យើង ប៉ុណ្ណឹងគឺបានហើយ!

- ស្រឡាញ់មនុស្សម្នាក់ ច្បាស់ណាស់ថា ត្រូវតែហ៊ានលះបង់ និងផ្ដល់ឱ្យគេគ្រប់យ៉ាង ដោយគ្មានការទាមទារ ឬចង់បានការតបស្នងអ្វីមកវិញទាំងអស់ មិនអាចសូម្បីតែបង្ខំ សុំឱ្យគេធ្វើនេះ ធ្វើនោះដើម្បីយើង ស្រឡាញ់គេពិត គឺពេញចិត្តនឹងធ្វើដើម្បីគេ ផ្ដល់ឱ្យគេ និងលះបង់ដើម្បីគេ ត្រឹមអាចបានធ្វើអ្វីៗដើម្បីមនុស្សដែលខ្លួនស្រឡាញ់ប៉ុណ្ណឹង យើងនឹងគ្មានពាក្យថា ស្រឡាញ់ម្នាក់ហ្នឹង ស្ដាយក្រោយឡើយ!

លវ

- ស្រឡាញ់មនុស្សម្នាក់ មិនថាជាស្នេហាទៅមក យើងស្រឡាញ់គេ គេស្រឡាញ់យើងក៏ពិតមែន តែយើងក៏មិនមានសិទ្ធិទៅបិទសិទ្ធិសេរីភាពគេដែរ សំខាន់បំផុតគឺ គោរពសេរីភាព និងភាពឯកជនរបស់គេ មិនថាគេធ្វើអ្វីទេ គេមានសិទ្ធ យើងមិនអាចទៅហាមនេះ ហាមនោះចំពោះគេឡើយ មនុស្សយើងម្នាក់ៗ សុទ្ធតែមានរបៀបរស់នៅ ចំណង់ចំណូលចិត្តផ្សេងៗគ្នា!

- ស្រឡាញ់មនុស្សម្នាក់ ត្រូវតែព្រមទទួលយកគ្រប់យ់ាងដែលជាគេ មិនថាចំណុចល្អ ឬអាក្រក់ទេ បើមិនអាចឱ្យគេកែប្រែបានទេ គឺយើងខ្លួនឯងមានតែព្យាយាមព្រមទទួលយក មានរឿងខ្លះ​ចំណុចខ្លះ គេមិនអាចកែប្រែបានឡើយ ក៏ដូចជាចំណង់ចំណូលចិត្តខ្លះរបស់យើង ដែលយើងមិនអាចបោះចោលបានដូចគ្នា!

- ស្រឡាញ់មនុស្សម្នាក់ មិនខ្វល់ទេថា អនាគត ថ្ងៃមុខ ឬពេលដែលគេសប្បាយចិត្ត មានក្ដីសុខ មានវត្តមាន ឬមានចំណែកយើងឬអត់ទេ អ្វីដែលសំខាន់ សុភមង្គលក្នុងជីវិតគេ គឺជាសេចក្ដីសុខនៅក្នុងចិត្តយើង ស្នាមញញឹមរបស់គេ ជាភាពកក់ក្ដៅរបស់យើង ទុក្ខសោករបស់គេ ជាបញ្ហារបស់យើង ទឹកភ្នែករបស់គេ ជាការឈឺចាប់របស់យើង។ តាមពិតទៅស្រឡាញ់មនុស្សម្នាក់ មិនបាច់ថា អាចនៅក្បែរគេគ្រប់ពេល រាល់ថ្ងៃទេ ត្រឹមតែអាចឃើញមុខគេពីចម្ងាយ អាចដឹងខ្លះៗពីគេ នោះហើយជាសេចក្ដីសុខរបស់យើង!

58ab9cdf5004aeb3e25035aacf1f8106

ស្រឡាញ់មនុស្សម្នាក់ គ្មានទេពាក្យថា នឿយហត់ បើយើងស្រឡាញ់គេពិតប្រាកដ យើងក៏ត្រូវតែព្រមទទួលយកគ្រប់យ៉ាងដែលជាគេ។ ធម្មតា មុននឹងយើងស្រឡាញ់នរណាម្នាក់ ជាដំបូងយើងអាចជាការងប់ងល់ តែយូរៗទៅ វាគឺជាការគិតពិចារណា ថាយើងចុះសម្រុងនឹងគេឬអត់? យើងទទួលយកភាពជាគេបានដែរឬទេ? ចរិត ចិត្តគំនិតរបស់គេ អាចទទួលយកយើងបានដែរទេ? គេជាមនុស្សបែបណា ហើយជាមនុស្សដែលយើងត្រូវការ អាចបន្តទៅមុខបានឬអត់ វាជាការគិត សម្រេចចិត្ត និងពិចារណារបស់យើង។

ត្រូវចាំថា ស្រឡាញ់មនុស្សម្នាក់ យើងគ្មានសិទ្ធិទៅបង្ខាំង បង្ខំ ទាមទារអ្វីពីគេបានឡើយ បើយើងស្រឡាញ់គេ យើងត្រូវផ្ដល់ និងលះបង់ដើម្បីគេ បើធ្វើមិនបានទេ កាត់ចិត្តដើរចេញ តែបើស្រឡាញ់គេខ្លាំងណាស់ គឺមានតែតស៊ូបន្ត ទោះគេស្រឡាញ់យើង ឬមិនស្រឡាញ់ ក៏គ្មានសិទ្ធិទៅខឹងនឹងគេដែរ​ ព្រោះគេមិនបានមកបង្ខំឱ្យយើងទៅស្រឡាញ់គេ បើយើងគ្មានអ្នកណា ក៏រង់ចាំគេទៅ តែបើថាអស់ចិត្ត ហត់ចិត្តពេលណា ក៏រកអ្នកថ្មី បើកចិត្តមើលអ្នកផ្សេងទៅ ស្នេហាមនុស្សធំ ត្រូវតែមានហេតុផល យល់ច្បាស់ដោយខ្លួនឯង៕

អត្ថបទ ៖ មនុស្សចុងក្រោយ / Knongsrok

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖

Avatar photo

Tel: