កាយវិការទាំង ៨ របស់មនុស្សនិយាយកុហក តែងតែបង្ហាញចេញមក

អ្នកកុហក តែងតែព្យាយាមអូសបន្លាយរឿងដោយការនិយាយកុហក ការនិយាយរបស់ពួកគេ អាចមានភាពរស់រវើក ប៉ុន្តែមិនមានព័ត៌មានសំខាន់ និងចំណុចច្បាស់ការណ៍ណាមួយឡើយ។ ខាងក្រោមនេះ គឺជាសញ្ញាសម្គាល់ទាំង៨ចំណុច​ ដែលអាចជួយអ្នកឱ្យរកឃើញថា មនុស្សណាម្នាក់ កំពុងតែនិយាយកុហកអ្នក។

១. ប្រើកាយវិការដៃច្រើនពេក

1 5147 1632978160 Copy

ការសិក្សាមួយបានរកឃើញថា អ្នកកុហកតែងតែធ្វើចលនាដៃទាំងពីរ។ អ្នក​ជំនាញ​ម្នាក់​បាន​និយាយ​ថា «ចិត្ត​របស់​ពួក​គេ​កំពុង​ធ្វើ​ការ​ច្រើន​ពេក រួម​ទាំង​ការ​បង្កើត​រឿង ដោយ​មើល​ថា ​តើ​ពួក​គេ​អាច​ជឿ​បាន​ឬ​អត់ និង​បន្ថែម​ព័ត៌មាន​លម្អិត​តាម​នោះ»។ ដូច្នេះ​លើក​ក្រោយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​កាយវិការ​ដៃ​របស់​អ្នក​ដទៃ និង​រឿង​ដែល​គេ​ប្រាប់ ​ដើម្បី​វិនិច្ឆ័យ​ថា​គេ​ស្មោះ​នឹង​អ្នក​ឬ​អត់?

២. និយាយតិចបែបស្ទាក់ស្ទើរ ឬនិយាយច្រើនពេក

1 5147 1632978160

អ្នកស្រាវជ្រាវបានសន្និដ្ឋានថា ប្រសិនបើអ្នកសួរសំណួរ អ្នកកុហកនឹងផ្តល់ព័ត៌មានលម្អិតតិចជាងអ្នកនិយាយការពិត។ ពួកគេមានទំនោរមិនប្រើពាក្យពិពណ៌នានៅក្នុងការសន្ទនា។ អ្នកនិយាយការពិតតែងតែនិយាយរឿងដដែលៗម្តងហើយម្តងទៀត ហើយបន្ថែមព័ត៌មានលម្អិត ប្រសិនបើពួកគេចងចាំ ខណៈពេលដែលអ្នកកុហកតែងតែបង្កើតរឿងផ្សេង ហើយមិនបន្ថែមព័ត៌មានលម្អិតឡើយ។

ម្យ៉ាងវិញទៀត អ្នកជំនាញ​កំណត់​អត្តសញ្ញាណ​អ្នក​ភូតកុហក ព្យាយាម​អូសបន្លាយ​រឿង​ដោយ​ការ​និយាយ​កុហក។ សុន្ទរកថារបស់ពួកគេ អាចមានភាពរស់រវើក ប៉ុន្តែមិនមានព័ត៌មានលម្អិត ឬសំខាន់ៗនោះឡើយ។

៣. ចង្អុលទៅកាន់ដៃគូ

3

នៅពេលអ្នកកុហកក្លាយជាអរិភាព ឬការពារ ពួកគេព្យាយាមធ្វើឱ្យអ្នកមានអារម្មណ៍ខុស ហើយផ្តោតការវាយប្រហារទៅលើការខ្វះទំនុកចិត្តរបស់អ្នក ដោយការចង្អុលមុខអ្នក។ អ្នកកុហកអាចព្យាយាមបំភិតបំភ័យអ្នក នៅពេលដែលអ្នកមិនជឿពួកគេ។

៤. ជើងមួយបែរមុខចេញ

4

នេះអាចជាសញ្ញានៃការកុហកមួយបែបផ្សេងទៀតដែរ។ ភាពប្រែប្រួលនៃប្រព័ន្ធសរសៃប្រសាទស្វយ័ត កើតឡើងនៅពេលដែលនរណាម្នាក់បោកប្រាស់ ហើយពួកគេមានអារម្មណ៍ថប់បារម្ភ ចង់ចាកចេញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

៥. ការឆ្លើយតបយឺត

5

ប្រសិនបើនរណាម្នាក់រង់ចាំលើសពី ៥វិនាទី ដើម្បីឆ្លើយសំណួរ នោះគឺជាសញ្ញានៃការនិយាយកុហក។ អ្នក​កុហក​ក៏​មាន​ទំនោរ​ទៅ​លើ​អារម្មណ៍​របស់​ខ្លួន​ដែរ។ អ្នកអាចយកចិត្តទុកដាក់ ថាតើការនិយាយយឺតរបស់ពួកគេ គឺដោយសារតែពួកគេហត់នឿយ ឬប្រសិនបើវាគ្រាន់តែជារបៀបនិយាយធម្មតា។ ប្រសិនបើករណីទាំងពីរនេះ សូមកុំពឹងផ្អែកលើភាពយឺតយ៉ាវសម្រាប់ការរកឃើញការកុហក។

៦. ប្រើយុទ្ធសាស្ត្របង្វែរ

6

ល្បិចរំខានរួមមាន ៖ បង្វែរការសន្ទនាទៅប្រធានបទមួយទៀត និយាយប្រយោគគ្មានន័យដើម្បីឱ្យអ្នកយល់ច្រឡំ ឆ្លើយនឹងសំណួរមួយទៀតដូចជា៖ "ហេតុអ្វីខ្ញុំគួរ?"...

៧. ញញឹមបែបវៀចមាត់ទីម្ខាង

7

អ្នកក៏អាចយកចិត្តទុកដាក់លើបបូរមាត់របស់អ្នក ដែលអ្នកកំពុងតែនិយាយជាមួយ នៅពេលអ្នកកំពុងនិយាយ។ ប្រសិនបើគេញញឹម​បែបវៀចមាត់បន្តិច នោះអាចជាសញ្ញានៃការព្យាយាមកុហក ឬសើចចំអក ពេបជ្រាយដល់អ្នក។

៨. ប្រើពាក្យអវិជ្ជមាន

8

អ្នកកុហកតែងតែប្រើពាក្យអវិជ្ជមានជាញឹកញាប់។ ពួកគេមើលទៅមានការព្រួយបារម្ភ និងត្អូញត្អែរ។ អ្នក​ប្រហែល​ជា​ឮ​ពាក្យ​ជា​ច្រើន​ដែល​បង្ហាញ​ពី​អារម្មណ៍​អវិជ្ជមាន​ដូច​ជា សោកសៅ ស្អប់ ភាព​គ្មាន​តម្លៃជាដើម ទាំងអស់នេះ គឺជាសញ្ញានៃការកុហកហើយ៕

ប្រភព ៖ iOne / Knongsrok