រូបបេះដូងបង្ហាញពីសេចក្តីស្រឡាញ់ វាក៏អាចបង្ហាញពីទស្សនៈ និងកម្រិតភាពផ្អែមល្ហែមរបស់អ្នកដែរដូច្នេះបើប្រិយមិត្តចង់ដឹងថា គូស្នេហ៍អនាគតរបស់អ្នកមានអត្តចរិតបែបណា? សូមជ្រើសរូបបេះដូងមួយដែលអ្នកចូលចិត្តបំផុត រួចរំកិលចុះទៅអានចម្លើយខាងក្រោម ។
បេះដូងទី 1
អ្នកមានទំនោរចូលចិត្តមនុស្សដែលមានចិត្តល្អ ប៉ុន្តែប្រសិនបើគាត់មានកម្ពស់ទាបជាងអ្នកក៏មិនចូលចិត្តដែរ ។ អ្នកចូលចិត្តមនុស្សមានសម្បុរស្រអែម មានភ្នែកមុតស្រួច ចិញ្ចើមខ្មៅក្រិប ហើយប្រសិនបើគេមានកម្ពស់ខ្ពស់ និងមានមាឌធំ អ្នកនឹងពិចារណាជាពិសេស ។
អ្នកចូលចិត្តមនុស្សប្រុសដែលមានអត្តចរិតជាបុរសពិតៗ តែមានភាពទន់ភ្លន់ចេះយល់ចិត្តមនុស្សស្រី ហើយអ្នកចូលចិត្តមនុស្សចាស់ជាងអ្នក តែប្រសិនបើគេនៅក្មេងគេក៏ត្រូវមានផ្នត់គំនិតចាស់ទុំដែរ ។
ជាពិសេសអ្នកមិនចូលចិត្តមនុស្សដែលនិយាយច្រើន និយាយអត់សមហេតុផល ឬលេងសើចច្រើនមិនដឹងទិសតំបន់ទេ ។
បេះដូងទី 2
អ្នកចូលចិត្តមនុស្សឆ្លាត មានទេពកោសល្យ ពូកែខាងកីឡា ឬមនុស្សដែលរៀនពូកែហើយល្បី ចំណូលចិត្តរបស់អ្នកនឹងចាប់ផ្តើមដោយការឈ្លក់វង្វេងនឹងសមត្ថភាពរបស់គាត់ ។
អ្នកចូលចិត្តបុរសម្នាក់ដែលស្អាតបាត មានរសនិយម ទាំងការនិយាយស្តី ទាំងការស្លៀកពាក់ បើជាបុរសដែលមានវ័យចំណាស់ជាង គេនឹងក្លាយជាគោលដៅដំបូង បើជាបុរសអាយុស្របាលៗគ្នាអាចមានទំនោរបែកបាក់គ្នាដោយសារតែអារម្មណ៍ និងចិត្តរឹងរូសរបស់អ្នក ។
អ្នកចូលចិត្តបុរសដែលអាចដឹកនាំអ្នកបាន ព្រោះតាមធម្មតាអ្នកជាមនុស្សចូលចិត្តបង្អួតខ្លួនឯង មិនចេះចុះញ៉ម បើបុរសណាដែលអាចបង្ក្រាបអ្នកបាន អ្នកនឹងគោរពនិងទទួលយកអ្នកនោះភ្លាម ។
បេះដូងទី 3
ដៃគូរបស់អ្នកជាបុគ្គលសាមញ្ញ បានមកពីការគាំទ្រ ឬចេះជំនួយទៅវិញទៅមក អ្នកនឹងរស់នៅជាមួយគ្នាដោយសុភមង្គល ឬអាចស៊ូទ្រាំពុះពារគ្រប់យ៉ាងដើម្បីសម្រេចបានជោគជ័យ ។
អ្នកចូលចិត្តមនុស្សឆ្លាតទាំងបញ្ញាស្មារតី ជាមនុស្សដែលចេះនិយាយស្តី ហើយចេះញញឹមរាក់ទាក់ ចេះចូលសង្គម ហើយអ្នកមិនសូវជាខ្វល់ពីរូបរាងរបស់គាត់ប៉ុន្មានទេ។
មិនថាគាត់ធាត់ ឬស្គម ស ឬខ្មៅ ខ្ពស់ ឬរាប រូបរាងល្អ ឬអាក្រក់ អ្នកត្រៀមខ្លួនរួចជាស្រេចដើម្បីស្វែងយល់ចិត្តគំនិត ហើយស្រឡាញ់អ្វីដែលគាត់មាន ។
បេះដូងទី 4
អ្នកមានចរិតសុភាព មិនសូវចេះមាត់កនិងរ៉ូមែនទិក អ្នកស្រឡាញ់បុរសដែលចរិតរហ័សរហួន ឧស្សាហ៍ព្យាយាម និងមានសមត្ថភាពគិតជួយដោះស្រាយបញ្ហា បុរសណាមករបៀបមានគ្រឿងសំអាងជាប់ខ្លួន ហើយចាប់អារម្មណ៍តែរូបរាងខាងក្រៅ ច្បាស់ជាមិនមែនជាក្តីប្រាថ្នារបស់អ្នកទេ។
ដៃគូរបស់អ្នកទំនងជានឹងជួបគ្នានៅអាយុស្របាលគ្នា ប៉ុន្តែមិត្តរួមព្រលឹងដែលចង់បានគឺត្រូវតែមានភាពជាអ្នកដឹងនាំអាចបង្ក្រាបអ្នកបាន ហើយអាចធ្វើឱ្យអ្នកទទួលយកហេតុផលរបស់គាត់ នោះហើយជាអ្វីដែលអ្នកនឹងចាប់អារម្មណ៍ជាពិសេស។
មិនថាអ្នកក្រ ឬអ្នកមាន មិនសំខាន់សម្រាប់អ្នកទេ ព្រោះអ្នកគិតថានឹងអាចចាប់ដៃគ្នារកស៊ីបាននៅពេលក្រោយ ។
បេះដូងទី 5
ដៃគូរបស់អ្នកជាទូទៅច្រើនសាច់ញាតិជាអ្នកណែនាំ ទោះបីជាពេលខ្លះវាហាក់ដូចជាមើលទៅជាការបង្ខិតបង្ខំ តែអ្វីដែលអ្នកមិនចូលចិត្ត នោះហើយជាអ្វីដែលគូស្នេហ៍របស់អ្នកចូលចិត្ត។
ដៃគូក្នុងក្តីស្រមៃរបស់អ្នក ត្រូវតែមានអំណាចថាមពល មានទំនុកចិត្ត និងបានភាពជាអ្នកដឹកនាំសម្រាប់អ្នក និងគ្រួសាររបស់អ្នក។ អាចជាបុគ្គលធ្វើការក្នុងជួររដ្ឋាភិបាលពេញម៉ោង ការងារទាក់ទងនឹងសំណង់ ឬនៅបរទេសកាន់តែល្អ ។
ដៃគូរបស់អ្នកត្រូវតែជាមនុស្សមានចំណេះដឹងនៅក្នុងផ្នែកណាមួយ ហើយត្រូវជាមនុស្សកក់ក្តៅបាននៅក្បែរហើយមានអារម្មណ៍មានសុភមង្គល ចេះស្រលាញ់អ្នកនិងក្រុមគ្រួសារ ចេះរួសរាយរាក់ទាក់ ៕
ប្រភព៖ Knongsrok