ធ្លាប់ជួបទេ? រាងកាយមនុស្សមួយចំនួន ឆាប់ទទួលរងសភាពជាំខ្លាំងណាស់ បន្ទាប់ពីប៉ះទង្គិចរបស់អ្វីមួយ។ អ្នកខ្លះទៀតទៅ ក្រោកពីគេង អត់ដឹងខ្លួនថាឈឺចាប់អីផង តែត្រង់ទីតាំងស្បែកកែងដៃ ឬជើង ក៏មានឡើងស្នាមជាំដែរ។
យ៉ាងណាពាក់ព័ន្ធនឹងរោគសញ្ញាទាំងនេះ វាមិនមែនជាអាការៈល្អនោះទេ ហើយក៏មិនអាចមើលស្រាលបានដែរ ព្រោះវាអាចជាសញ្ញាព្រមានជំងឺទាំង ៥ ខាងក្រោម៖
៥) ខ្សោយថ្លើម
នៅពេលថ្លើមមានបញ្ហា សមត្ថភាពនៃការបញ្ចេញប្រូតេអ៊ីន សម្រាប់កំណកឈាមក៏ត្រូវបានកាត់បន្ថយ ជាហេតុនាំឲ្យស្នាមជាំ ងាយនឹងរំលេចចេញមកលើស្បែកបានយ៉ាងងាយ។ លើសពីនេះមនុស្សដែលមានជំងឺថ្លើម ស្បែកក៏ឡើងជាំបែកលឿង ហើយរមាស់ ទឹកនោមប្រែទៅជាងងឹត ហើយជើងអាចនឹងហើម នោះគឺច្បាស់ណាស់។
៤) ជំងឺរលាកស្រោមខួរ
វាជាជំងឺតំណពូជ ពេលយើងឈឺ ឈាមនឹងកក បើទោះបីមិនមានបញ្ហារបួសត្រង់ណាមួយក៏ដោយ។ វាបណ្តាលមកពីកង្វះប្រូតេអ៊ីន ហើយអ្នកមានជំងឺនេះ រមែងមានស្នាមជាំនៅក្រោមស្បែកកើតឡើងជារឿយៗ។
៣) ជំងឺបេះដូង Endocarditis
វាជាជំងឺកម្រនៃបេះដូង ហើយនៅពេលវាកើតឡើង ស្រទាប់ខាងក្នុងរបស់បេះដូង ក៏ដូចជាសន្ទះបិទបើកបេះដូង បានរលាក ហើយឆ្លងមេរោគ ឬបាក់តេរី។
រោគសញ្ញានៃជំងឺនេះ មានដូចជាឧស្សាហ៍ផ្ដាសាយ ហើមជើង ឬពោះ និងសូម្បីតែលេចចេញស្នាមជាំលើស្បែកញឹកញាប់។
២) ជំងឺមហារីក
អាចជាជំងឺមហារីកគ្រាប់ឈាម និងខួរឆ្អឹង ដែលវាប៉ះពាល់ដល់លំហូរឈាម និងខួរឆ្អឹងនៅក្នុងខ្លួន។ ហេតុនេះបណ្តាលឲ្យមានឈាមចេញតាមអញ្ចាញធ្មេញ និងងាយមានស្នាមជាំលើស្បែក។
១) ជំងឺ Raynaud
វាជាជំងឺឈាមដ៏កម្រ ដែលតែងតែកើតមានលើម្រាមដៃនិងម្រាមជើង ហើយជំងឺនេះវាបានធ្វើឲ្យសរសៃឈាមរួមតូច នៅពេលរាងកាយទទួលរងសភាពត្រជាក់ខ្លាំង ឬស្រ្តេស។
ជាហេតុនាំឲ្យពេលខ្លះ ឈាមមិនអាចផ្គត់ផ្គង់ទៅកាន់ស្បែកគ្រប់គ្រាន់ នាំឲ្យស្បែកប្រែទៅជាពណ៌បៃតងជាំ ឬសស្លេក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក