អាយុ​ច្រើន​ប៉ុណ្ណា​ក៏​នៅ​តែ​មើល​ឃើញ​ក្មេង បើ​អ្នក​អនុវត្ត​ទម្លាប់ ៤ នេះ​ជាប់​មុន​ចូល​គេង

ដោយ​គ្រាន់​តែ​អនុវត្ត​ទម្លាប់​មួយ​ចំនួន​ខាង​ក្រោម មុន​ពេល​ចូល​គេង នោះ​អ្នក​នឹង​អាច​ធានា​ពី​ការ​ទទួល​បាន​ស្បែក​ដែល​មាន​សុខភាព​ល្អ ក្មេង​ជាង​វ័យ មិន​ថា​តែ​អ្នក​ស្ថិត​នៅ​អាយុ​ច្រើន​ប៉ុណ្ណា​ទេ៖

៤) លុបលាង​គ្រឿង​សម្អាង

Ice_screenshot_20211031 122103

មនុស្ស​ស្រី​ក្រោយ​ធ្វើ​ការ​ហត់​ពេញ​មួយ​ថ្ងៃ ខ្លះ​ទៅ​ឃើញ​គ្រែ ដាក់​ខ្លួន​តែ​មួយ​ភ្លែត តែ​បើក​ភ្នែក​ឡើង​ភ្លឺ ហើយ​ផ្ទៃ​មុខ​នៅ​ជាប់​គ្រឿង​សម្អាង​ដល់​ព្រឹក​ថ្ងៃ​បន្ទាប់។ ទម្លាប់​នេះ​វា​ធ្វើ​ឲ្យ​ស្បែក​មិន​បាន​សម្រាក​នោះ​ទេ ជា​ហេតុ​នាំ​ឲ្យ​ស្បែក​ឆាប់​ឡើង​មុន និង​រោល។

ល្អ​បំផុត​គួរ​តែ​មាន​ទម្លាប់​លុបលាង​គ្រឿង​សម្អាង​មុន​ពេល​ចូល​គេង ដើម្បី​ជួយ​បង្រួម​រន្ធ​ញើស ជួយ​បង្កើត​កោសិកា​ស្បែក​ឡើង​វិញ។ កាន់​តែ​ល្អ​បន្ថែម​ទៀត​នោះ ក្រោយ​លាង​មុខ​ហើយ គួរ​មាន​របស់​ជំនួយ​មក​លាប​បន្ថែម និង​ម៉ាស្សា​ថ្នមៗ ដើម្បី​បន្ថែម​សារធាតុ​ចិញ្ចឹម​ដល់​ស្បែក។

៣) ប្រើ​ផលិតផល​ប្រឆាំង​ភាព​ចាស់

75.1

ចាប់​ពី​អាយុ ២២ ឆ្នាំ​ឡើង​ទៅ សញ្ញា​នៃ​ភាព​ចាស់​របស់​ស្រ្តី ចាប់​ផ្តើម​រំលេច​ចេញ​មក​បណ្តើរៗ​ហើយ។ ដូច្នេះ​អ្នក​គួរ​មាន​ផលិតផល​បន្ថែម​ជាតិ​កូឡាជែន​មក​កាន់​រាងកាយ ដើម្បី​ជួយ​ចិញ្ចឹម​ស្បែក​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា និង​ភ្លឺ​រលោង​ក្មេង ជាង​វ័យ។

ផលិតផល​បន្ថែម​កូឡាជែន​មក​កាន់​រាងកាយ គឺ​សំខាន់​ខ្លាំង​ណាស់ ព្រោះ​វា​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ភាព​ចាស់​នៃ​ស្បែក ក៏​ដូច​ជា​សរីរាង្គ​មួយ​ចំនួន​លើ​រាងកាយ។

២) កុំ​ប្រើ​ទូរស័ព្ទ

Dc792e05 E31f 4a33 Dd04 2b83e1d0174f 15555767624911153841851 Crop 1555576776604154933768

ជៀសវាង​ការ​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​នៅ​ពេល​យប់ ព្រោះ​ពន្លឺ​ពណ៌​ខៀវ​ជះ​ចេញ​ពី​អេក្រង់​របស់​វា អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ខ្លាំង​មក​ល​ស្បែក។ វា​ក៏​បង្កើន​ល្បឿន​ប្រតិកម្ម​អុកស៊ីតកម្ម និង​បន្ថយ​ល្បឿន​នៃ​ការ​ជួសជុល​របាំង​ស្បែក ធ្វើ​ឲ្យ​យើង​ងាយ​នឹង​ចាស់​មុន​អាយុ​ថែម​ទៀត​ផង។

១) យក​ចិត្ត​ទុក​ដាក់​លើ​ការ​គេង

Ice_screenshot_20211031 122228

ការ​គេង ក៏​ត្រូវ​ជ្រើសរើស​របៀប​នៃ​ការ​គេង​ឲ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ។ ចូរ​ជៀសវាង​ការ​គេង​ផ្កាប់​មុខ ព្រោះ​វា​ងាយ​ធ្វើ​ឲ្យ​កើត​មាន​ស្នាម​ជ្រីវជ្រួញ ដូច្នេះ​គួរ​ទម្លាប់​គេង​ផ្ងារ ហើយ​បើ​ចង់​គេង​លក់​ស្រួល​ស្កប់ស្កល់ គួរ​យក​ខ្នើយ​មួយ​មក​កល់​ក្រោម​គន្លាក់​ជង្គង់​ទាំង​សង​ខាង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក