ទារកកើតមក ខ្លះរមែងមានស្នាមដៅពីកំណើត តែយ៉ាងណាក៏មានស្នាមខ្លះ វាជារឿងធម្មតា តែខ្លះទៀតវាជាសញ្ញាព្រមានមិនល្អនោះទេចំពោះសុខភាព ហើយឪពុកម្ដាយគួរតែប្រញាប់នាំកូនទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យបានឆាប់។
១) ស្នាមដៅពីកំណើតពណ៌ក្រហមជាំ
ការកើតមានពណ៌ក្រហមជាំលើស្បែកត្រង់ទីតាំងណាមួយ នោះវាអាចបង្ហាញពីការខូចទ្រង់ទ្រាយនៃសរសៃឈាមពីកំណើត។ ជាធម្មតាស្នាមនេះ អាចមានពណ៌ក្រហមស្រាល ឬខ្លះក្រហមជាំខ្លាំងហើយមើលឃើញដិត។
ភាគច្រើនវាកើតលើមុខ ក ឬផ្នែកផ្សេងទៀតនៃរាងកាយ។ ស្នាមនេះពេលខ្លះកើតលើទារកទើបចាប់កំណើត ខ្លះទៅកើតក្រោយចូលកុមារភាព ឬវ័យជំទង់ក៏មានដែរ។ ប្រសិនវារំលេចស្នាមពណ៌នោះលើស្បែក ឬបង្កើតជាដុំពក គឺវាអាចពាក់ព័ន្ធនឹងរោគសញ្ញាខូចទ្រង់ទ្រាយសរសៃឈាម ហើយបើទុកយូរ អាចនាំឲ្យមានបញ្ហាធ្ងន់ទៅថ្ងៃមុខ។
២) ស្នាមដៅពីកំណើតពណ៌ខ្មៅ ដូចប្រជ្រុយ
ដូចជាប្រជ្រុយមួយដុំធំដុះមកលើស្បែក ឬពណ៌ខ្មៅដាមធំដុះមកលើស្បែក ដែលវាមានទំហំប៉ុន្មានសង់ទីម៉ែត្រ គ្រប់ដណ្តប់មកលើស្បែក ដែលមើលពីចម្ងាយក៏ឃើញដែរ។
ទារកដែលមានសភាពបែបនេះ គឺយូរទៅងាយវិវត្តទៅជាជំងឺមហារីកស្បែកនៅពេលពួកគេធំឡើង។ យកល្អម្តាយឪពុកគួរចាំសង្កេតមើលការផ្លាស់ប្ដូរពណ៌នៃដាននេះ ហើយគួរពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីធានាពីសុខភាពរបស់កូនៗ។
៣) ស្នាមដៅពីកំណើតពណ៌ផ្កាឈូក ក្រហម ខៀវ
អត្រានៃទារិការមែងកើតមានជាទារក សម្រាប់ស្នាមពណ៌ខៀវ ផ្កាឈូក ឬខៀវ ដែលយើងហៅថា Hemangioma ដែលវារមែងបន្សល់ទុកស្នាមតូចមួយនៅលើស្បែក ក្រោយអាយុ ១០ ឆ្នាំ។
ទោះជាយ៉ាងណា ពេលទារកនៅតូច វាមិនប៉ះពាល់អ្វីខ្លាំងទេ តែលុះធំឡើង នឹងមានបញ្ហាដល់ប្រព័ន្ធដកដង្ហើម ការប្រើប្រាស់សមត្ថភាពភ្នែក ឬអាចបង្កជាផលវិបាកមួយចំនួនដូចជាហូរឈាម ដំបៅ និងឆ្លងមេរោគជាដើម។ យកល្អបើអាចគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ហើយធ្វើការព្យាបាលទាំងនៅសាច់ខ្ចី៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក