សង្កេត​លើ​ទម្រង់​មុខ បើ​មនុស្ស​មាន ៥ ចំណុច​នេះ ច្រើន​តែ​មាន​សុខភាព​ល្អ អាយុ​វែង

តើ​អ្នក​ដឹង​ទេ​ថា អាយុកាល​ជីវិត​មនុស្ស​អាច​មើល​ដឹង​តាម​រយៈ​ទ្រង់ទ្រាយ​លើ​មុខ​ទាំង ៥ ខាង​ក្រោម។ បើ​អ្នក​មាន ២ ឬ ៣ ក្នុង​ចំណោម​នោះ យើង​ចូលរួម​អបអរ ដោយ​មាន​ន័យ​ថា អ្នក​ជា​មនុស្ស​មាន​សុខភាព​ល្អ អាច​បន្ត​រស់នៅ​ដោយ​មាន​អាយុ​វែង៖

៥) ចិញ្ចើម

D515176306302251395369364becb 1536657410690278971134 48 70 737 1385 Crop 15366574311771658236502

ផ្នែក​ចិញ្ចើម ប្រសិន​ជា​ដុះ​រោម​​វែង​មិន​ងាយ​ជ្រុះ នោះ​គឺ​ប្រាកដ​ជា​មាន​អាយុ​វែង​ហើយ។ តាម​ក្បួន​ហុងស៊ុយ​ចិន គេ​មើល​តាម​រោង​ចិញ្ចើម​អាច​ទាយ​ដឹង​ពី​ជោគវាសនា​មនុស្ស​ទៀត​ផង មនុស្ស​ដែល​មិន​ចិញ្ចើម​វែង ក្រាស់ឃ្មឹក​ច្រើន​តែ​ជា​មនុស្ស​សំណាង។

៤) ច្រមុះ

មនុស្ស​ដែល​មាន​ច្រមុះ​ត្រង់ មិន​សំប៉ែត​ខ្ទង់​ខ្ពស់ រមែង​ជា​មនុស្ស​លេចធ្លោ ដែល​អាច​រស់នៅ​បាន​យូរ។

៣) ភ្នែក

Sao Han Doi Long May 4 1536 1526961556

មនុស្ស​ដែល​មាន​ភ្នែក​ភ្លឺ នៅ​អាច​មើល​ឃើញ​ច្បាស់ មិន​ស្រវាំង មិន​ចុះ​ថយ​សមត្ថភាព​នៃ​ការ​មើល។ រួច​មើល​ពី​ខាង​ក្រៅ ទម្រង់​ភ្នែក​ភ្លឺ​ដូច​គ្រាប់​ពេជ្រ នោះ​ក៏​ជា​សញ្ញា​បង្ហាញ​ពី​អ្នក​មាន​អាយុ​វែង​ដូច​គ្នា។

២) ចន្លោះ​មាត់​និង​ច្រមុះ

Ava

ចន្លោះ​មាត់​និង​ច្រមុះ មាន​ចង្អូរ​កណ្តាល​មួយ ប្រសិន​វា​បង្ហាញ​មក​ឃើញ​ច្បាស់​ដូច​បង្ហាញ​ក្នុង​រូប នោះ​ក៏​ជា​លក្ខណៈ​នៃ​មនុស្ស​អាយុ​វែង​ផង​ដែរ។ តាម​ក្បួន​គេ​ក៏​រមែង​និយាយ​ថា មនុស្ស​ប្រភេទ​នេះ រមែង​មាន​ចរិត​ទៀងត្រង់ មិន​ចេះ​មាន​កលល្បិច ឬ​ពុតត្បុត។

១) ធ្មេញ

20190606_111830_364150_ham Rang.max 800x800

ធ្មេញ​មាន​សុខភាព​ល្អ​ឬ​អត់ គេ​មើល​ត្រង់​ទម្រង់​ធ្មេញ​មនុស្ស​ដែល​ជា​ធ្មេញ​រឹងមាំ មិន​ងាយ​បាក់ សភាព​នៃ​ធ្មេញ​ត្រង់ មិន​សូវ​ចន្លោះ​ពី​គ្នា នោះ​គឺ​សុទ្ធ​តែ​សញ្ញា​បង្ហាញ​ពី​ការ​ដែល​មនុស្ស​អាច​មាន​អាយុ​វែង​ហើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក