តើនៅសប្តាហ៍បន្ទាប់នេះ អ្នកអាចនឹងជួបរឿងអ្វីខ្លះក្នុងជីវិត? តាមរយៈការតេស្តបែបវិទ្យាសាស្រ្ត ដោយយើងតម្រូវឲ្យអ្នកជ្រើសរើសមួយនូវកែវវេទមន្ត ក្នុងចំណោមកែវទាំង ៤ ហើយទៅផ្ទៀងផ្ទាត់ចម្លើយដូចខាងក្រោម៖
កែវវេទមន្តទី ១
ប្រសិនអ្នកបានជ្រើសរើសកែវទីមួយនេះ ចូរអ្នកត្រៀមខ្លួនសម្រាប់ទទួលយកការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ជីវិតអ្នកនៅពេលខាងមុខ។ អ្នកអាចនឹងជួបរឿង ដែលទាមទារឲ្យមានការសម្រេចចិត្ត ដោយមិនប្រើប្រាស់ពេលវេលាយូរ។
បើអ្នកជ្រើសត្រូវនឹងក្លាយជាប្រយោជន៍ តែបើខុសក៏អាចនាំឲ្យមានការខកចិត្តនិងខាតបង់បន្តិចផងដែរ។ យ៉ាងណាចូរភ្ជាប់ទំនាក់ទំនងជាមួយអារម្មណ៍និងខួរក្បាលឲ្យដើរទន្ទឹមគ្នា ហើយធ្វើការជ្រើសរើសផ្លូវមួយដោយមិនស្ទាក់ស្ទើរនៅពេលខាងមុខ នោះអ្នកនឹងទទួលបានលាភធំជាក់ជាមិនខាន។
កែវវេទមន្តទី ២
ប្រសិនអ្នកបានជ្រើសរើសកែវវេទមន្តនេះ អ្នករមែងជាមនុស្សមានភាពរីករាយ និងប្រាជ្ញាខ្ពស់។ អ្នកដឹងពីរបៀបទាញយកភាពវិជ្ជមានពីគ្រប់ស្ថានភាពដែលជួបប្រទះទាំងអស់ក្នុងជីវិត។
ហេតុនេះហើយយើងសូមចូលរួមអបអរ បញ្ហាដែលអ្នកអាចនឹងជួបនៅពេលខាងមុខ ក៏វានៅតែជាផលចំណេញមកអ្នកវិញដដែល។ ព្រះអាទិត្យមិនបើកពន្លឺ ភ្លៀងធ្លាក់ខ្លាំងប៉ុណ្ណា ជីវិតអ្នកនឹងនៅតែរកឃើញផ្លូវដើរដ៏ល្អមួយ។
កែវវេទមន្តទី ៣
ជម្រើសនៃកែវវេទមន្តទី ៣ បង្ហាញថា នៅពេលខាងមុខនេះ គ្មានអ្វីដែលសង្កត់ចិត្តអ្នកបានទេ ឬសនៃចិត្តរបស់អ្នកគឺរឹងមាំខ្លាំងណាស់។ នៅពេលខាងមុខ ដ្បិតបើមានមនុស្សខ្លះចូលមកប្រឆាំងនឹងអ្នក តែអ្នកនឹងនៅតែបន្តបង្កើតផ្លែផ្កាល្អដដែល។
ចូរបន្តភាពរឹងមាំនេះ ហើយបង្ហាញភាពខ្លាំងពិតប្រាកដ ប្តូរពីការគិតមិនល្អរបស់អ្នកដទៃ ឲ្យគេមកសរសើរយើងវិញ នោះទើបហៅថាអ្នកខ្លាំងពិត។
កែវវេទមន្តទី ៤
ជម្រើសកែវវេទមន្តចុងក្រោយ អ្នកដែលបានជ្រើសរើស គឺជាមនុស្សដែលកំពុងកៀកនឹងទទួលបានអ្វីថ្មីមួយក្នុងជីវិត ដែលអាចធ្វើឲ្យអ្នកសប្បាយចិត្ត ហើយមានគេគោរពនិងកោតសរសើរខ្លាំង។
យើងមិនច្បាស់នោះទេ ថាវាជាអ្វី តែជារួម វាគឺជាផលដែលកើតចេញពីការខិតខំប្រឹងប្រែងដ៏យូរណាស់មកហើយរបស់អ្នកផ្ទាល់ គ្រាន់តែពេលវេលាទើបតែចូលមកដល់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក