ការជ្រុះសក់ច្រើន ចំពោះស្រ្តីអាចបណ្តាលមកពីរាងកាយរបស់ពួកគាត់ខ្វះនូវសារធាតុមួយចំនួន ហើយចាំបាច់គួរតែប្រញាប់មកបំពេញ ឬកែលម្អបញ្ហាទាំងអស់នេះ។ ខាងក្រោម Knongsrok ណែនាំរបស់ ៣ ដែលអាចជួយចិញ្ចឹមសក់ឲ្យរស់ល្អ និងត្រលប់មកភាពល្អប្រសើរវិញ៖
៣) វីតាមីន
ការជ្រុះសក់ច្រើនពេក បណ្តាលមកពីកង្វះវីតាមីន។ ជាការពិតជញ្ជាំងសរសៃឈាមក្នុងរាងកាយ តែងតែត្រូវវីតាមីនដើម្បីធ្វើឲ្យសកម្ម ស្របពេលសារធាតុចិញ្ចឹមឬសសក់ ក៏ត្រូវស្រូបយកពីឈាមផងដែរ។
ដូច្នេះរាងកាយចាំបាច់ត្រូវតែទទួលបានវីតាមីន គ្រប់គ្រាន់ ហើយបើសួរថាទៅយកពីណា គឺមិនបាច់ទៅមើលឆ្ងាយទេ ដោយត្រឹមតែផ្លែឈើនៅក្បែរយើង អ្នកមានទម្លាប់ទទួលទានជាប្រចាំគឺយកទៅណាមិនអស់ តួយាងដូចជាផ្លែប៉ោមនិងក្រូច។
២) ជាតិដែក
ជាតិដែកគឺជាធាតុដើរតួនាទីយ៉ាងសំខាន់ក្នុងកម្រិតអុកស៊ីហ្សែនក្នុងឈាម។ មនុស្សមួយចំនួនបាត់បង់ជាតិដែក ដោយសារការហូរឈាមពេលមករដូវ ហើយបើមិនទទួលទានអាហារមកប៉ះប៉ូវវិញទៀត នោះនឹងកាន់តែធ្វើឲ្យសក់ជ្រុះខ្លាំង យ៉ាងឆាប់រហ័ស។
អាហារដែលមានជាតិដែក អ្នកគួរទទួលទានរួមមាន ស្ពៃខ្មៅ ថ្លើម គ្រាប់ធញ្ញជាតិ សាច់ក្រហម គ្រាប់ល្ពៅជាដើម។
១) ប្រូតេអ៊ីន
ស្រ្តីដែលសម្រកទម្ងន់ដោយដាក់កំហិតខ្លួនឯងលើការទទួលទានអាហារ ជួនខ្លះធ្វើឲ្យបាត់បង់ការស្រូវយកប្រូតេអ៊ីនមកកាន់រាងកាយ។ ដូច្នេះកង្វះប្រូតេអ៊ីននេះសោតក៏នាំឲ្យអ្នកជ្រុះសក់ច្រើនផងដែរ។
អាហារដែលមានជាតិប្រូតេអ៊ីនច្រើន រួមមានដូចជាទឹកដោះគោ ស៊ុត អាហារសមុទ្រ សាច់គោ សាច់មាន់ជាដើម។ បើខ្លាចធាត់ អ្នកគួរកំណត់បរិមាណទទួលទាន មិនគួរបង្អត់ទាំងស្រុងនោះទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក