អាហារ​ទិព្វ ៤ ងាយ​ស្រួល​រក អាច​កាត់​បន្ថយ​កូលេស្តេរ៉ុល​អាក្រក់ ការពារ​ជំងឺ​គាំង​បេះដូង

តាម​រយៈ​ការ​ផ្លាស់ប្តូរ​របប​អាហារ ដោយ​ប្តូរ​មក​ទទួល​ទាន​អាហារ​ទាំង ៤ ខាង​ក្រោម​នេះ គឺ​វា​អាច​ជួយ​កាត់​បន្ថយ​កូលេស្តេរ៉ុល​អាក្រក់ ហើយ​ជួយ​រក្សា​កម្រិត​កូលេស្តេរ៉ុល​ក្នុង​ឈាម​បាន​ល្អ៖

៤) សណ្តែក​សៀង

1

វា​ជា​អាហារ​ដែល​មាន​ប្រយោជន៍​ដល់​បេះដូង ដោយ​កាត់​បន្ថយ​ខ្លាញ់​ឆ្អែត​ក្នុង​រាងកាយ ដែល​វា​ពាក់ព័ន្ធ​នឹង​ការ​បញ្ចុះ​កូលេស្តេរ៉ុល​អាក្រក់។ ខ្លាញ់​ឆ្អែត​ដែល​មាន​លើស​ក្នុង​រាងកាយ រមែង​កើត​ចេញ​ពី​ការ​ទទួល​ទាន​លើសលប់​នៅ​ទឹកដោះ​គោ បឺ Cream សាច់ជ្រូក សាច់​គោ​ជា​ដើម។

៣) ផ្លែ​បឺរ

2

ជា​ប្រភព​ដ៏​ល្អ​នៃ​ខ្លាញ់ monounsaturated វា​ជួយ​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ុល​អាក្រក់ LDL ល្អ​បំផុត​ចំពោះ​អ្នក​លើស​ទម្ងន់ ឬ​ធាត់ បន្ថែម​ពី​នេះ​វា​ក៏​ជួយ​បង្កើន​កម្រិត​កូលេស្តេរ៉ុល​ល្អ HDL មក​វិញ​ផង​ដែរ។

លើស​ពី​នេះ​ផ្លែ​បឺរ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន ជាតិ​សរសៃ វីតាមីន B K និង​សារធាតុ​រ៉ែ។ យក​ល្អ​គួរ​ទទួល​ទាន​ផ្លែ​បឺរ​យ៉ាង​ហោច​ណាស់​ពាក់​កណ្តាល​នៃ​ផ្លែ​រៀងរាល់​ថ្ងៃ តាម​រយៈ​ការ​បន្ថែម​វា​ទៅ​ក្នុង​អាហារ​ ឬ​បន្លែ​ផ្សេងៗ​ក៏​បាន។

២) តែ​បៃតង

3

ការ​ផឹក​តែ​បៃតង ២-៣ ពែង​រៀងរាល់​ថ្ងៃ គឺ​ជា​វិធី​សាមញ្ញ​បំផុត​មួយ ដើម្បី​កាត់​បន្ថយ​កម្រិត​កូលេស្តេរ៉ុល​អាក្រក់ LDL ជា​ពិសេស​ល្អ​បំផុត​សម្រាប់​មនុស្ស​វ័យ​ចំណាស់។ លើស​ពី​នេះ​វា​ក៏​ជា​ភេសជ្ជៈ ដែល​ជួយ​ការពារ​ការ​កកស្ទះ​នៃ​សរសៃឈាម កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​គាំង​បេះដូង ឬ​ដាច់​សរសៃឈាម​ខួរក្បាល។

១) ទឹក​ក្រូច​ច្របាច់​

4

តាម​ការ​ស្រាវជ្រាវ​ពី​អ្នក​ជំនាញ​នៅ​សហរដ្ឋអាមេរិក​បង្ហាញ​ថា វីតាមីន C ហ្វូឡាដ និង​សមាសធាតុ Flavonoid ក៏​ដូច​ជា Hesperidin ដែល​មាន​ក្នុង​ផ្លែ​ក្រូច គឺ​សុទ្ធ​តែ​ល្អ​សម្រាប់​រាងកាយ ដោយ​វា​អាច​ជួយ​រក្សា​កម្រិត​តុល្យភាព​កូលេស្តេរ៉ុល​ល្អ។ ជា​ការ​ណែនាំ អ្នក​គួរ​ទទួល​ទាន​ទឹក​ក្រូច​ច្របាច់ ២-៣ កែវ ឬ​ផ្លែ​ក្រូច​ស្រស់ ២-៣ ផ្លែ​រៀងរាល់​ថ្ងៃ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក