ការពារប្រសើរជាព្យាបាល! ជំងឺ “ពុកឆ្អឹង” ដឹងទុកមុនឲ្យហើយ បង្ការហានិភ័យធ្ងន់ធ្ងរទៅថ្ងៃក្រោយ

ផ្នែកវេជ្ជសាស្ត្រនៃមន្ទីរពេទ្យបរទេស បាន

ចង្អុលបង្ហាញថា ការបាក់ឆ្អឹងដោយសារតែជំងឺពុកឆ្អឹង អាចកើតឡើងលើមនុស្សគ្រប់វ័យ ជាពិសេសនៅត្រង់ចំណុចឆ្អឹងត្រគាក ជាពិសេសមនុស្សដែលមានវ័យចំណាស់ ។

146873373_238930754434413_8150331628748137614_n

ជាក់ស្តែងគុណភាពឆ្អឹងចំពោះមនុស្សវ័យចំណាស់ មានការអន់ថយទៅតាមអាយុកាល សូម្បីតែគ្រោះថ្នាក់តិចតួច ក៏អាចបណ្តាលឱ្យមានការបាក់ឆ្អឹង នៅផ្នែកផ្សេងៗនៃរាងកាយដែរ។

Woman Holding The Knee With Pain On Bed,health Care And Medical Concept

ម្ល៉ោះហើយពួកគាត់គួរតែទទួលបានការត្រួតពិនិត្យដង់ស៊ីតេរ៉ែឆ្អឹងជារៀងរាល់ឆ្នាំ ហើយជ្រើសរើសបរិភោគអាហារដែលមានជាតិកាល់ស្យូមខ្ពស់ ។

មូលហេតុនៃជំងឺពុកឆ្អឹង

លោកវេជ្ជបណ្ឌិតនៃនាយកដ្ឋានសេវាវេជ្ជសាស្ត្របានបង្ហាញថា ការបាក់ឆ្អឹងអាចកើតលើមនុស្សគ្រប់វ័យ កុមារច្រើនតែបាក់ឆ្អឹងពីការរពិសលេងច្រើន រីឯមនុស្សពេញវ័យច្រើនតែបាក់ឆ្អឹងបណ្តាលមកពីគ្រោះថ្នាក់ ហើយមនុស្សដែលវ័យចំណាស់ទំនងជាងាយនឹងបាក់ឆ្អឹងដោយសារជំងឺពុកឆ្អឹង ព្រោះម៉ាសឆ្អឹងមានភាពផុយស្រួយ ទោះបីជាពួកគាត់រអិលនិងដួលតែបន្តិច ក៏ដោយងាយនឹងបាក់ដែរ។

BIH กระดูกพรุน รู้ให้ไวป้องกันกระดูกหัก Insert 1024x576

ចំពោះរោគសញ្ញានៃការបាក់ឆ្អឹងជាញឹកញាប់គឺដូចជាហើម និងឈឺចាប់ អសមត្ថភាពក្នុងការទ្រទ្រង់ទម្ងន់ ឬធ្វើចលនានៅត្រង់ចំណុចដែលបាក់ ជាពិសេសការបាក់ឆ្អឹងត្រគាកគឺអាចកើតឡើងញឹកញាប់បំផុតទៅលើមនុស្សវ័យចំណាស់។

ការបាក់ឆ្អឹង និងជំងឺពុកឆ្អឹងលើមនុស្សវ័យចំណាស់

មូលហេតុចម្បងនៃការបាក់ឆ្អឹង ក្រៅពីគ្រោះថ្នាក់ចរាចរណ៍ ក៏នៅមានគ្រោះថ្នាក់ពីការធ្វើការងារ និងការលេងកីឡា ហើយកាន់តែកើនឡើងឥតឈប់ឈរនោះគឺ ការបាក់ឆ្អឹងចំពោះមនុស្សចាស់ដែលមានគុណភាពឆ្អឹងថយចុះ ហើយប្រសិនបើពួកគាត់មានគ្រោះថ្នាក់ដួលតិចតួច វានឹងអាចបណ្តាលឱ្យបាក់ឆ្អឹង នៅផ្នែកផ្សេងៗនៃរាងកាយបានដែរ ក្នុងនោះមានដូចជា ឆ្អឹងត្រគាក ឬឆ្អឹងខ្នងជាដើម។

Knee Pain

ចំពោះអាការៈដ៏គួរឱ្យកត់សម្គាល់នោះគឺ ហើមនិងឈឺចាប់ ហើយអសមត្ថភាពក្នុងការទ្រទម្ងន់ ឬធ្វើចលនាមិនបាននៅត្រង់ចំណុចដែលបាក់ ។

វិធីព្យាបាលជំងឺពុកឆ្អឹង

ការព្យាបាលអ្នកជំងឺបាក់ឆ្អឹង នឹងត្រូវបានកំណត់ដោយយោងទៅតាមភាពសមរម្យរបស់អ្នកជំងឺ និងទីតាំងដែលបាក់មាន ២ វិធី៖

1. ការវះកាត់ដាក់សន្លាក់សិប្បនិម្មិត

2. ការវះកាត់ដើម្បីជួសជុលឆ្អឹងនៅផ្នែកខាងក្នុង ដោយប្រើការវះកាត់ដាក់ដែក ដើម្បីទប់ឆ្អឹងនៅនឹងកន្លែង និងបណ្តុះឆ្អឹងធម្មជាតិ ។

47

សម្រាប់ការថែទាំអ្នកជំងឺវ័យចំណាស់ ការបាក់ឆ្អឹងត្រគាកមិនមែនត្រូវបានបញ្ចប់ដោយការវះកាត់តែមួយមុខទេ នៅត្រូវការបន្តការវាយតម្លៃ និងការព្យាបាលជំងឺពុកឆ្អឹងយ៉ាងទៀងទាត់ ។

ហើយផ្នែកដ៏សំខាន់មួយទៀតនោះគឺ ការការពារជំងឺស្ទះសរសៃឈាម និងរួមបញ្ចូលទាំងការថែរក្សាសរសៃប្រសាទអុបទិក និងការថែទាំក្រោយការវះកាត់ ជាមួយនឹងការព្យាបាលដោយចលនា ។

319451

ចំពោះមនុស្សវ័យចំណាស់មានការណែនាំវិធីបង្ការ និងការធ្វើលំហាត់ប្រាណឱ្យទៀងទាត់ ព្រមទាំងជៀសវាងអាកប្បកិរិយាដែលប្រថុយនឹងការវិវត្តទៅជាជំងឺពុកឆ្អឹង ។

វិធីការពារជំងឺពុកឆ្អឹង

1. គួរតែទៅទទួលការពិនិត្យមើល ដង់ស៊ីតេរ៉ែឆ្អឹងជារៀងរាល់ឆ្នាំ ដើម្បីបងា្ករការស្រុតឆ្អឹង

2. ពង្រឹងភាពរឹងមាំជាមួយនឹងការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់

3. បរិភោគអាហារដែលមានជាតិកាល់ស្យូមខ្ពស់ ដូចជាទឹកដោះគោ, សណ្ដែក, ត្រី, សត្វទឹកតូចៗ និងបន្លែបៃតងក្រម៉ៅ ។ល។

Ac28713e050b4c881d9a23cc7f20e20f

ប្រភព៖ Kapook/Knongsrok