ជឿទេថា របបអាហារទទួលទានប្រចាំថ្ងៃ ក៏អាចធ្វើឲ្យមានឱនភាពធ្លាក់ចុះនៃភ្នែករបស់អ្នកដែរនោះ។ ការទទួលទានអាហារទាំង ៤ នេះច្រើនពេក ពិតណាស់អាចធ្វើឲ្យភ្នែកអ្នកចុះខ្សោយទាំងនៅក្មេងវ័យ៖
៤) នំ Cookies
យោងតាមគេហទំព័រ Good Morning America បានចុះផ្សាយពីការសិក្សាថ្មីមួយ ដែលរកឃើញថា នៅក្នុងនំ Cookies គឺមានសារធាតុដែលអាចបណ្តាលឲ្យអ្នកឡើងសម្ពាធឈាម និងដាក់សម្ពាធទៅលើកោសិកាខាងក្នុងភ្នែក។
នៅពេលដែលលំហូរឈាមក្នុងភ្នែកត្រូវបានស្ទះ វានឹងកាត់ផ្តាច់សារធាតុចិញ្ចឹម អុកស៊ីហ្សែន នាំឲ្យដាច់សរសៃឈាមក្នុងភ្នែក ធ្វើឲ្យអសមត្ថភាពនៃការមើលឃើញ។
៣) អាហារផ្អែមនិងខ្លាញ់
អាហារដែលមានជាតិផ្អែម ជាតិខ្លាញ់ខ្ពស់ មិនត្រឹមតែប៉ះពាល់ដល់ទម្ងន់រាងកាយទេ ទៀតសោតក៏វិវត្តទៅរកបញ្ហានៃភ្នែករបស់អ្នកផងដែរ។
តាមការស្រាវជ្រាវរកឃើញថា ការទទួលទានប្រភេទអាហារទាំងពីរច្រើនពេក យូរទៅនឹងងាយធ្វើឲ្យគ្រាប់ភ្នែកផុយស្រួយ បណ្តាលឲ្យខូចទ្រង់ទ្រាយ ជាហេតុនាំឲ្យយើងពិបាកមើលជិត ឬសូម្បីតែមើលឆ្ងាយ ហើយក៏មិនអាចស្តារត្រលប់មកវិញបានដែរ។
២) ម្ទេស
រសជាតិហឹរពេក វានឹងធ្វើឲ្យមនុស្សយើងស្រក់ទឹកភ្នែក ហើយការទទួលទានវាច្រើន ញឹកញាប់ពេក យូរទៅធ្វើឲ្យភ្នែកឡើងក្រហាយ ស្ទះសរសៃឈាមក្នុងគ្រាប់ភ្នែក យូរទៅវិវត្តឲ្យយើងបែរជាមើលឃើញមិនច្បាស់។
ជាការពិតប្រសិនគ្រាប់ភ្នែកនោះក្រហាយរយៈពេលយូរ វាអាចបណ្តាលឲ្យកើតជំងឺរលាកភ្នែក ស្ងួតភ្នែក ហើយប្រសិនវិវត្តទៅជំងឺដែលនាំឲ្យភ្នែកពណ៌ផ្កាឈូក ហើយអ្នកនៅបន្តទទួលទានម្ទេស នោះសភាពជំងឺក៏នឹងកាន់តែធ្ងន់ធ្ងរលើសដើម។
១) ខ្ទឹមស
ខ្ទឹមស មានប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរី ហើយការពារជំងឺជាច្រើន ជារួមគឺល្អចំពោះសុខភាព។ តែការទទួលទានច្រើន លើសកម្រិត វាក៏អាចប៉ះពាល់ដល់រាងកាយរបស់អ្នកទៅវិញ។
តួយ៉ាងដូចសរីរាង្គភ្នែក អ្នកដែលមានបញ្ហាឧស្សាហ៍គ្រុនក្តៅ គឺមិនគួរទទួលទានខ្ទឹមសច្រើនឡើយ ព្រោះទទួលទានកាន់តែច្រើន កាន់តែនាំបញ្ហាឲ្យភ្នែកអសមត្ថភាពក្នុងការមើល។ ក្រៅពីខ្ទឹមស ក៏មានខ្ទឹមក្រហម ខ្ទឹមបារាំង និងខ្ញីដែលអ្នកគួរទទួលទាននៅកម្រិតល្មមបានហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក