តារាស្រីតៃវ៉ាន់ Jolin Tsai មានអាយុ ៤១ ឆ្នាំហើយ ដោយនាងកើតនៅថ្ងៃទី ១៥ កញ្ញា ឆ្នាំ ១៩៨០។ មកមើលរូបសម្រស់របស់នាង គឺដូចជាតារាស្រីស្រករវ័យ ២០ ឆ្នាំអ៊ីចឹង ដោយសាច់ក៏រលោង មិនមានស្នាមជ្រីវជ្រួញ ទម្ងន់រាងកាយក៏មិនលើសថែមទៀត ដែលនេះវាជាសំណាងមួយស្រ្តីគ្រប់គ្នាប្រាថ្នា។
បើតាមការចុះផ្សាយពីសារព័ត៌មានក្រៅស្រុកមួយ ក៏បង្ហើបនូវតិចនិកដែល Tasi អនុវត្តជាប្រចាំ ៣ រៀងរាល់ថ្ងៃ ហើយជឿថាវាមានប្រសិទ្ធភាពខ្លាំង ក្នុងការលើកសម្រស់របស់នាង៖
៣) ផឹកទឹក ២,៨ លីត្រ/ថ្ងៃ ដោយមានលាយជាមួយក្រូចឆ្មា
ក្នុងកម្មវិធីប៉ុស្តិ៍ទូរទស្សន៍មួយ Tsai បង្ហើបថា នាងមានទម្លាប់ទទួលទានទឹក ២,៨ លីត្រ/ថ្ងៃ ជាប្រចាំ ព្រោះការទទួលទានទឹកច្រើន អាចជួយជំរុញការរំលាយអាហារ រក្សាទម្ងន់រាងកាយ និងជួយឲ្យស្បែកមានសុខភាពល្អ សភ្លឺថ្លា។
ការផឹកទឹកច្រើនក៏ជួយឲ្យនាងបាត់បង់ចំណង់អាហារផងដែរ ហើយនៅក្នុងទឹកដែលនាងទទួលទាននោះ គឺមានត្រងជាមួយទឹកក្រូចឆ្មា ដោយសារនាងគិតថា ក្រូចឆ្មាវាអាចផ្តល់វីតាមីន មានអាស៊ីដអាចបន្សុទ្ធរាងកាយ កម្ចាត់ជាតិពុល និងការពារភាពចាស់។
២) ទទួលទានអាហារ ៣ ពេល/ថ្ងៃ ចម្អិនមិនលើសពី ២០ នាទី
នាងមិនតមអាហារអ្វីនោះទេ ដោយទទួលទាន ៣ ពេលដូចគេដូចឯងរៀងរាល់ថ្ងៃ តែត្រូវម៉ោងទៀងទាត់ល្អណាស់។ អាហារដែលនាងទទួលទានមានបន្លែ ផ្លែឈើ និងជាតិម្សៅច្រើន ហើយជៀសវាងការទទួលទានលើសកម្រិតនូវអាហារមានជាតិប្រៃ និងអាហារចៀន។
ជាមួយគ្នានេះ គ្រប់អាហារដែលនាងទទួលទាន គឺត្រូវចម្អិនមិនឲ្យលើសពី ២០ នាទីឡើយ ព្រោះដើម្បីធានានូវសារធាតុចិញ្ចឹមដែលមាននៅក្នុងអាហារនោះ មិនឲ្យបាត់បង់។
៣) ការធ្វើលំហាត់ប្រាណយូហ្គា
ក្រៅពីការហូបចុក Tsai ក៏ផ្តោតលើការហាត់ប្រាណផងដែរ នោះគឺការហាត់យូហ្គា និងជិះកង់ជារៀងរាល់ថ្ងៃ។ នេះជារបៀបដែលនាងអាចរក្សារាងកាយនៅស្លីម រលោង។ ដូច្នេះហើយបើទោះបីជារវល់យ៉ាងណាក៏ដោយ នាងតែងតែឆ្លៀតធ្វើលំហាត់ប្រាណយូហ្គាជាប្រចាំជានិច្ច៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក