គ្រប់ស្រ្តីនៅលើលោកនេះតែងប្រាថ្នាចង់បានស្នេហាដែលសមប្រកប រៀបការរស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខនឹងសប្បាយទាំងផ្លុវចិត្តនិងផ្លូវកាយ។ ហើយស្រ្តីខ្លះទៀត បែរជាមានគំនិតគិតថា ការមានស្នេហាប្រៀបដូចជាមានអ្វីៗគ្រប់យ៉ាងក្នុងជីវិតមួយនេះ។ ដូចនេះ ស្រ្តីទាំងអស់ត្រូវតែគិតឡើងវិញ នៅពេលដែលអ្នកឈានដល់វ័យ៣០ឆ្នាំ ព្រោះរឿងដែលសំខាន់ជាងស្នេហា គឺការមានលុយចាយគ្រប់គ្រាន់។
ស្ត្រីអាយុ៣០ឆ្នាំ បើគ្មានលុយនឹងមានអារម្មណ៍ថាអាក្រក់ជាងអត់ប្តី
ជាធម្មតាស្រ្តីគ្រប់រូបអាចមានពេលរៀបការ និងសាងសុភមង្គលផ្ទាល់ខ្លួន។ យ៉ាងណា ស្រ្តីដែលនៅអាយុ៣០ឆ្នាំ ដែលបានរៀបការតែងតែមានកូនយ៉ាងច្រើន។ ប៉ុន្តែរឿងមួយដែលងាយនឹងឃើញចំពោះស្ត្រីដែលរៀបការហើយនោះ គឺពួកគេត្រូវឈប់រកប្រាក់ដើម្បីមើលថែផ្ទះជាបណ្តោះអាសន្ន។ ដោយឡែក ក្នុងនាមជាស្រ្តីម្នាក់ អ្នកត្រូវដឹង នៅពេលដែលស្រ្តីមានវ័យ៣០ឆ្នាំ គ្មានប្តី គ្មានកូន គឺគ្មានបញ្ហានោះទេ ព្រោះនៅក្នុងដំណាក់កាលនេះ ស្រ្តីតែងខ្លាចខ្វះលុយជាងខ្វះប្តី។ ម្យ៉ាងវិញទៀត ពេលមានលុយកាន់តែច្រើន ស្រ្តីនឹងចេះមើលថែខ្លួនឯង ឲ្យមានភាពទាក់ទាញរហូតធ្វើឲ្យមនុស្សប្រុសលង់ស្នេហ៍ដោយខ្លួនឯង។
មិនថាអ្នកមានអាយុ ២០,៣០,៤០ ឆ្នាំទេ លុយនៅតែសំខាន់ជាងស្នេហា
មិនថាស្ត្រីមានអាយុ ៣០ឆ្នាំនោះទេ ទោះបីជាមានអាយុ ២០ ឆ្នាំ ឬទើបតែចាប់ផ្តើមក្នុងជីវិតក៏ដោយ ក៏អ្នកច្បាស់ជាដឹងថា លុយសំខាន់ប៉ុណ្ណា។
ស្វ័យភាពសេដ្ឋកិច្ចសម្រាប់សមភាពក្នុងអាពាហ៍ពិពាហ៍
មនុស្សជាច្រើននិយាយថា ស្ត្រីល្ងង់ខ្លាចគ្រាប់កាំភ្លើង ហើយស្ត្រីឆ្លាតខ្លាចគ្មានលុយ។ ទោះយ៉ាងណាការមានប្រាជ្ញា និងល្ងង់ មិនអាចវិនិច្ឆ័យដោយរបៀបខ្លាចការចាប់អារម្មណ៍ជាក់លាក់នោះទេ ព្រោះពួកគេគ្រាន់តែស្ទាក់ស្ទើររវាងលុយនិងស្នេហា ប៉ុណ្ណោះ។ អ្វីដែលសំខាន់ នារីៗគ្រាន់តែរក្សាភាពស្ងប់ស្ងាត់ រកលុយបានច្រើន មុននឹងធ្លាក់ចូលក្នុងភាពវឹកវរនៃការងារផ្ទះបានហើយ៕
ប្រភព៖ បរទេស