មនុស្សស្រីគ្រប់រូបត្រូវដឹងថា ស្ត្រីដែលឆ្លាតតែងតែរស់នៅប្រកបដោយភាពថ្លៃថ្នូរ ចូលចិត្តធ្វើឱ្យអ្នកណាម្នាក់នៅជុំវិញខ្លួនមានផាសុកភាព និងមានអារម្មណ៍ល្អ ហើយក៏ជាមនុស្សដែលមានក្ដីស្រលាញ់ស្មោះត្រង់ មិនសូវប្រច័ណ្ឌ ថែមទាំងអាចចងបេះដូងបុរសពេញមួយជីវិតទៀតផង។
មនុស្សស្រីគ្មានការច្រណែន
ស្ត្រីឆ្លាតវៃនឹងធ្វើឱ្យអ្នកណាម្នាក់នៅជុំវិញនាងមានផាសុកភាព និងសម្រាក។ បើស្រលាញ់ស្មោះត្រង់នឹងមិនសូវប្រច័ណ្ឌ។ ស្ត្រីឆ្លាតនឹងចេះស្រឡាញ់ ចេះទប់ចិត្តបុរសដោយប្រាជ្ញា។
មនុស្សស្រីឯករាជ
ស្ត្រីឯករាជ្យតែងតែរស់នៅជាមួយគោលដៅ និងជំហរផ្ទាល់ខ្លួន។ ពួកគេចង់ធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯងបានល្អដោយមិនពឹងផ្អែកលើនរណាម្នាក់។ ក្នុងរឿងស្នេហា គេសុខចិត្តដុតអស់កម្លាំងដើម្បីស្នេហា ប៉ុន្តែតាំងចិត្តមិនចាញ់គេ។
មនុស្សស្រីមានឆន្ទះរឹងមាំ
កម្លាំងខាងក្នុង និងឆន្ទៈរឹងមាំគឺជាកត្តាបង្កើតគុណភាពរបស់ស្ត្រី។ ទាល់តែស្ត្រីមានកម្លាំងខាងក្នុង ទើបអាចប្រឈមមុខនឹងការលំបាកទាំងអស់។ ក្នុងគ្រប់កាលៈទេសៈទាំងអស់ នាងនៅតែរឹងមាំ មានទំនុកចិត្ត និងពោរពេញដោយថាមពលវិជ្ជមាន ដែលធ្វើឲ្យអ្នកជុំវិញខ្លួនមានសុទិដ្ឋិនិយម និងសប្បាយរីករាយ។
ប្រភព៖ បរទេស