នារីខ្លះគិតថា ទល់តែទៅស្និទ្ធនឹងគេ ទើបអាចទាក់ទាញចិត្តបុរសណាម្នាក់បាន តាមពិតទៅវាជាការយល់ឃើញខុស ដោយការដែលចង់ឲ្យបុរសម្នាក់លង់ស្នេហ៍មកលើយើង អាចប្រើត្រឹម ៤ ចំណុចខាងក្រោមគឺបានហើយ៖
៤) ការប្រើក្រសែភ្នែក
១០០ ភាគរយនៃបុរស ប្រាកដជាមិនអាចព្រងើយកន្តើយបាននោះទេ ប្រសិនអ្នកចេះប្រើប្រាស់ក្រសែភ្នែកបាញ់សំដៅទៅលើគេចំៗ។ សឹងតែម្តងៗបើបុរសនោះរាងចាប់អារម្មណ៍យើងដែរ គឺគេនៅមិនខុស ហើយទទួលអារម្មណ៍វង្វេងខ្លាំងតែម្នាក់ឯងក៏មាន។ ដូច្នេះត្រូវចាំ ចំណុចចាប់ផ្តើមដំបូង ចូរប្រើប្រាស់ក្រសែភ្នែកទៅកាន់គេឲ្យបានច្រើន កុំឱនមុខចុះច្រើនពេក។
៣) ខ្សឹបពាក្យផ្អែមល្ហែម
មិនត្រឹមតែមនុស្សស្រីទេ តាមពិតបុរសក៏ចូលចិត្តស្តាប់ពាក្យផ្អែមល្ហែម ឬពាក្យល្អៗដែរ។ ពេលខ្លះ ពាក្យមួយចំនួន ដែលយើងអាចនិយាយចំៗនឹងមុខគេបាន តែបើយើងរាងឱនខ្លួនចុះបន្តិច ហើយទៅខ្សឹបក្បែរត្រចៀកគេ សកម្មភាពនេះមើលទៅមិនស្និទ្ធអ្វីពេកនោះទេ តែពាក្យល្អៗដែលយើងខ្សឹបនោះ ល្មមសឹងតែឲ្យគេទប់ចិត្តមិនប្រគល់បេះដូងឲ្យយើងមិនបាន។
២) ធ្វើខ្លួនឲ្យអាថ៌កំបាំង
បុរសៗជាធម្មតា ប្រសិនមើលមកយើងគ្រាន់ជាមនុស្សសាមញ្ញម្នាក់ នោះមិនសូវជាមានភាពទាក់ទាញអ្វីទេ។ នារីៗត្រូវចាំ បុរសចង់ដឹង ចង់លឺ ចង់ស្គាល់ច្បាស់ពីស្រ្តីណាម្នាក់នៅពេលពួកគេស្រលាញ់ខ្លាំងដំបូង ដូច្នេះចំណុចចាប់ផ្តើមទំនាក់ទំនងដំបូង គួរតែធ្វើខ្លួនឲ្យមានរឿងអាថ៌កំបាំងច្រើន ឲ្យគេរៀនយល់ រៀនសួរនាំពីយើង ដោយយើងកុំទៅប្រាប់គេឲ្យដឹងដោយខ្លួនឯងអី នោះគេនឹងកាន់តែមកចាប់អារម្មណ៍លើយើង។
១) ការល្បួងដោយក្លិន
មនុស្សស្រីវិនិយោគលើរាងកាយខ្លួនឯង ខ្វះអ្វីខ្វះបាន តែក្លិនខ្លួនមិនត្រូវរំលងឡើយ។ មនុស្សប្រុសចាប់អារម្មណ៍និងលង់ទៅលើមនុស្សស្រីម្នាក់ខ្លាំង គឺត្រង់ក្លិនខ្លួននេះហើយ ដោយវាដក់ជាប់ច្រមុះគេឥតឈប់ វាដូចឥទ្ធិពលវេទមន្តអន្ទងចិត្តគេ ឲ្យលែងចង់ទៅណាឆ្ងាយពីខ្លួនអ្នក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក