របបអាហារដែលមិនស្អាត ហើយពេលយើងទទួលទានជាប្រចាំ វានឹងបង្កឲ្យមានសារធាតុពុល កកកុញក្នុងពោះវៀន។ ប្រសិនអ្នកចង់ធានាថា ពោះវៀនរបស់អ្នកដំណើរការល្អ ស្អាត និងគ្មានសារធាតុពុល នោះអ្នកគួរតែជ្រើសរើសអាហារទាំង ៤ ខាងក្រោម ដើម្បីឲ្យវាចូលទៅកម្ចាត់៖
៤) ផ្លែប៉ោម
ផ្លែប៉ោមសម្បូរទៅដោយជាតិសរសៃ និងសារធាតុចិញ្ចឹមល្អៗផ្សេងទៀត។ សារធាតុទាំងនេះវាមានឥទ្ធិពលរំញោចចលនាពោះវៀន ហើយការដែលទទួលទានផ្លែប៉ោមជាប្រចាំ អាចជំរុញបាក់តេរីមានប្រយោជន៍ក្នុងពោះវៀនឲ្យដំណើរការ ដែលវាការពារជញ្ជាំងពោះវៀន និងការពារការទល់លាមក។
យកល្អអ្នកគួរទទួលទានវា ក្រោយពេលទទួលទានអាហារប្រហែល ៣០ នាទី ហើយមិនគួរទទួលទានផ្លែប៉ោមពេលនៅពោះទទេទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះបាន។
៣) ត្រចៀកកណ្តុរ
អាហារនេះមានជាតិស្អិត មានឥទ្ធិពលស្រូបយកសារធាតុមិនស្អាត និងកខ្វក់នៅក្នុងពោះវៀន។ ហេតុនេះ ការដែលទទួលទានត្រចៀកកណ្តុរ វាក៏មានប្រយោជន៍អាចចូលទៅស្រូបសារធាតុកខ្វក់ផ្សេងៗចេញពីពោះវៀន ហើយធ្វើឲ្យមានការបន្ទោរបង់ស្រួលផងដែរ។
២) សារ៉ាយសមុទ្រ
វាមានតួនាទីអាចទៅស្រូបយកកូលេស្តេរ៉ុលចេញពីជញ្ជាំងសរសៃឈាម ដូច្នេះវាអាចជួយឲ្យរាងកាយមានតុល្យភាព។ បន្ថែមពីនេះ វាក៏ជួយកម្ចាត់ជាតិពុលយ៉ាងមានប្រសិទ្ធភាព ការពាររាងកាយមនុស្សពីការពុលម្យ៉ាងដែលឲ្យឈ្មោះថា Chromium poisoning ផងដែរ។
១) ការ៉ុត
ការ៉ុតសម្បូរទៅដោយវីតាមីន B1 កាល់ស្យូម ជាតិដែក ផូស្វ័រ និងសារធាតុល្អផ្សេងទៀត ដែលវាក៏មានតួនាទីចូលទៅបន្សាបជាតិពុលក្នុងពោះវៀន សម្រួលចលនាពោះវៀន ហេតុនេះហើយអាចបញ្ចៀសបញ្ហាទល់លាមក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក