ថ្ងៃ​ Halloween ខាង​មុខ ម្ចាស់​តារានិករ​ទាំង ៣ ​ថ្ងៃ ត្រូវ​ប្រយ័ត្ន​ពាក្យ​សម្តី ហើយ​អត់ធ្មត់​ឲ្យ​បាន​ខ្ពស់

នៅថ្ងៃទី ៣១ តុលា ចំថ្ងៃអាទិត្យខាងមុខនេះ គឺជាបុណ្យ Halloween ដែល​ជា​បុណ្យ​របស់​គ្រិស្ត​សាសនា នៅ​ប៉ែក​ខាង​លិច​ឯ​ណោះ។ យ៉ាងណាសម្រាប់អ្នកជឿលើហោរាសាស្រ្តទស្សន៍ទាយតាមរយៈតារានិករ (Zodiac) គួរតែអាននៅអត្ថបទខាងក្រោម៖

១) តារានិករ Aries អ្នក​កើត​ចន្លោះ​ថ្ងៃ​ទី ២០ មិនា ដល់ ២១ មេសា

1

តារានិករ​ Aries ទទួល​សញ្ញា​ព្រមាន​មិន​ល្អ​នោះ​ទេ សម្រាប់​ថ្ងៃ​ Halloween នា​ចុង​ខែ​ខាង​មុខ ដោយ​វា​ជា​ពេលវេលា​ដែល​ពួក​គេ​ត្រូវ​គិត​គ្រប់​យ៉ាង​ឲ្យ​បាន​ល្អិតល្អន់​មែនទែន ព្រោះ​អាច​ងាយ​នឹង​បង្ក​កំហុស​ខ្លាំង​ណាស់​ក្នុង​ជីវិត។

ស្ថានភាព​ហិរញ្ញវត្ថុ​របស់ Aries វិញ គឺ​អាច​នៅ​នឹង តែ​មិន​ឡើង​ទៅ​ចំណុច​ល្អ​ប្រសើរ​ឡើយ ប៉ុន្តែ​ប្រសិន​នៅ​បន្ត​ខិតខំ​មិន​បោះបង់​រំលង​តែ​ប៉ុន្មាន​សប្តាហ៍​ក្រោយ នឹង​វិល​ទៅ​រក​ភាព​ល្អ​ប្រសើរ​វិញ​ជា​មិន​ខាន។

ដោយឡែក​ក្នុង​រឿង​ស្នេហា សម្រាប់​អ្នក​នៅ​លីវ ចូរ​កុំ​ទាន់​ភ្លក់​រសជាតិ​ស្នេហ៍​ជាមួយ​នរណា​នៅ​ពេល​ខាង​មុខ ព្រោះ​អាច​ជួប​បញ្ហា​ច្រើន​ជាង​ក្តី​សុខ។ អ្នក​ដែល​មាន​ស្នេហា​ហើយ អាច​នឹង​មាន​អារម្មណ៍​មិន​សូវ​ល្អ​បន្តិច ព្រោះ​ដៃ​គូ​គេ​រាង​ព្រងើយ​កន្តើយ​មិន​សូវ​ខ្វល់​ពី​អ្នក។

២) តារានិករ Pisces អ្នក​កើត​ចន្លោះ​ថ្ងៃ​ទី ១៩ ​កុម្ភៈ ដល់ ២០ មិនា

2

មាន​រឿង​រញ៉េរញ៉ៃ​ច្រើន​នឹង​ចូល​មក​ក្នុង​ជីវិត​អ្នក ដែល​បណ្តាល​ឲ្យ​ចិត្ត​អ្នក​មិន​ជា​មាន​ភាព​រីករាយ​អ្វី​នោះ​ទេ​នៅ​ពេល​ខាង​មុខ។ បើ​និយាយ​ពី​រឿងរ៉ាវ​ស្នេហា អ្នក​នៅ​លីវ​ហាក់​មិន​មាន​អ្វី​នោះ​ទេ តែ​បើ​អ្នក​​មាន​ដៃ​គូ នឹង​កើត​មាន​រឿង​មិន​យល់​ចិត្ត​គ្នា​មួយ​ចំនួន។

សម្រាប់​ម្ចាស់​តារានិករ​មួយ​នេះ ត្រូវ​តែ​រៀប​ចំ​ខ្លួន​ឲ្យ​បាន​ល្អ មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​កំឡុង​ថ្ងៃ Halloween ខាង​មុខ​នេះ។ សម្ពាធ​ការងារ​ខ្លាំង​ប៉ុណ្ណា ក៏​មាន​ការ​ទប់​ចិត្ត អត់ធ្មត់​ឲ្យ​បាន​កាន់​តែ​ច្រើន​កាន់​តែ​ល្អ ជា​រួម​កុំ​មាត់​ធំ​មាត់​តូច​ទៅ​កាន់​មនុស្ស​ជុំវិញ​ខ្លួន ត្រូវ​គិត​ថា​ បញ្ហា​នឹង​ឆ្លង​ផុត​ត្រឹម​រយៈ​ពេល​ខ្លី។

៣) តារានិករ Cancer អ្នក​កើត​ចន្លោះ​ថ្ងៃ​ទី ២១ មិថុនា ដល់ ២២ ​កក្កដា

3

Cancer ពោរពេញ​ដោយ​ភាព​មិន​ចុះ​សម្រុង ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​រាង​ច្របូកច្របល់​បន្តិច​ដែរ​នៅ​កំឡុង​ពេល ៣ ​ថ្ងៃ​ខាង​មុខ។

អ្នក​អាច​ទទួល​រង​អារម្មណ៍​ភ័យខ្លាច ស្រងាក​ចិត្ត​ពេល​ឃើញ​រឿងរ៉ាវ​មួយ​ចំនួន​ជុំវិញ​ខ្លួន រួម​ទាំង​មនុស្ស​ស្និទ្ធ​ក្បែរ​ខ្លួន ក៏​គេ​អាច​នឹង​ប្រឈម​បញ្ហា​បន្តិច​ដែរ។ ជា​រួម​បើ​អ្នក​ហ៊ាន​តែ​បាត់បង់​ជំនឿ​ចិត្ត​ពេល​ខាង​មុខ គឺ​អាច​នឹង​កាន់​តែ​ធ្លាក់​ខ្លាំង អ៊ីចឹង​ហើយ​ចូរ​ត្រូវ​តែ​ប្រាប់​ខ្លួន​ឯង​ឲ្យ​បន្ត​ទៅ​មុខ​ទៀត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក