តម្លៃ​ថោក​ងាយស្រួល​រក! អាហារ ៥ អាច​ជួយ​ការពារ ពី​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល

ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ត្រូវ​បាន​គេ​រាប់​ចូល​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ ព្រោះ​វា​អាច​ឆក់​យក​ជីវិត​មនុស្ស​ត្រឹម​តែ​មួយ​រំពេច ដោយ​មិន​ដឹង​ខ្លួន។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ Knongsrok សូម​ចែករំលែក​ឲ្យ​ស្គាល់​នូវ​អាហារ ៥ ដែល​អ្នក​គួរ​តែ​ទទួល​ទាន​ឲ្យ​បាន​ញឹកញាប់ ព្រោះ​វា​អាច​កាត់​បន្ថយ​ហានិភ័យ និង​បញ្ចៀស​ពី​ការ​កើត​មាន​ជំងឺ​ដ៏​គួរ​ឲ្យ​ខ្លាច​នោះ​បាន៖

៥) ត្រកួន

1

បន្លែ​នេះ​មាន​ជាតិ​កាល់ស្យូម​ច្រើន មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ល្អ​សម្រាប់​ការ​រក្សា​សម្ពាធ osmotic នៃ​សរសៃឈាម ហើយ​រក្សា​សម្ពាធ​ឈាម​ឲ្យ​ស្ថិតស្ថេរ។ ដូច្នេះ​ទាំង​សម្រាប់​អ្នក​ជំងឺ​លើស​ឈាម ជំងឺ​បេះដូង ក៏​រាប់​ថា​ល្អ​ដែរ។

៤) ដំឡូង​ជ្វា

2

ជា​អាហារ​មាន​ជាតិ​សរសៃ គេ​ប្រើប្រាស់​វា​ច្រើន​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់។ តែ​យ៉ាង​ណា​វា​ក៏​ជួយ​ការពារ​នូវ​ការ​ប្រមូល​ផ្តុំ​បន្ទះ​សរសៃឈាម និង​ការ​កកកុញ​នៃ​ចរន្ត​ឈាម ពោល​ពិត​ជា​ល្អ ដែល​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​មាន​ជំងឺ​ខាង​លើ​បាន។

៣) ភ្លៅ​កង្កែប

3

ក្រៅ​ពី​មាន​ជាតិ​សរសៃ​ខ្ពស់ សម្រាប់​ភ្លៅ​កង្កែប​ដែល​គេ​ឧស្សាហ៍​យក​មក​កិន​យក​ទឹក​ផឹក ក៏​វា​អាច​ជួយ​កាត់​បន្ថយ​ខ្លាញ់​ក្នុង​ឈាម និង​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​ផង​ដែរ។ វា​ល្អ​សម្រាប់​ការពារ​អ្នក​ជំងឺ​លើស​ឈាម និង​ការពារ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល។

២) ក្រូច​ថ្លុង

5

សមាសធាតុ Naringenin នៅ​ក្នុង​ផ្លែ​ក្រូច​ថ្លុង ដើរ​តួ​នាទី​យ៉ាង​សំខាន់ ដែល​អាច​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ក្នុង​ថ្លើម។ វា​ក៏​ល្អ​សម្រាប់​ការ​សម្រក​ទម្ងន់​ផង​ដែរ ហើយ​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ដូច្នេះ​ពិត​ជា​ល្អ​សម្រាប់​អ្នក​មាន​ជំងឺ​ធាត់ និង​សរសៃឈាម​បេះដូង។

១) ក្រូច​ឆ្មា

4

វា​ផ្ទុក​នូវ​វីតាមីន C ហើយ​មាន​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក ក៏​ដូច​ជា​អាហារ​ដែល​អាច​កម្ចាត់​ជាតិ​ពុល​ក្នុង​រាងកាយ​យ៉ាង​មាន​ប្រសិទ្ធភាព។ ការ​ទទួល​ទាន​ទឹក​ក្រូច​ឆ្មារ​ក្ដៅឧណ្ណៗ មួយ​កែវ​រៀងរាល់​ព្រឹក គឺ​ដូច​ជួយ​កម្ចាត់​ជាតិ​ពុល​ទាំង​ឡាយ​ក្នុង​រាងកាយ បង្កើន​ភាព​ធន់ កាត់​បន្ថយ​ខ្លាញ់​ក្នុង​ឈាម ការពារ​អ្នក​បាន​ពី​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក