មនុស្សម្នាក់ៗរស់នៅលើលោកនេះតែងតែប្រាថ្នាចង់មានចង់បាន និងសុខស្រួលអស់មួយជីវិត។ ដើម្បីឈានដល់ចំណុចនេះ អ្នកក៏ត្រូវដឹងថា ការមានបានមិនមែនធ្លាក់មកដោយងាយៗនោះទេ បើមិនមានការប្រឹងប្រែងដោយខ្លួនឯងនោះ។ ខាងក្រោមនេះ ជាចរិតមនុស្សបីប្រភេទ ដែលធ្វើឲ្យបាត់បង់សំណាងដោយដៃខ្លួនឯងផ្ទាល់។
មនុស្សឯករាជ្យមិនស្តាប់ដំបូន្មានអ្នកដទៃ
មិនថាអ្នកមានទេពកោសល្យប៉ុនណាទេ មានពេលខ្លះក្នុងជីវិតយើងក៏ត្រូវការដំបូន្មានពីអ្នកដ៏ទៃដើម្បីធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ។ អ្នកផ្សេងទៀតដែលខ្វល់ពីអ្នក ពួកគេនឹងផ្តល់ដំបូន្មានល្អៗដល់អ្នក ប្រហែលដោយសារពួកគេធ្លាប់មានបទពិសោធន៍ក្នុងជីវិតច្រើន។
មនុស្សអាក្រក់គ្មានបេះដូង
សេចក្តីសប្បុរសដែលយើងកំពុងនិយាយ មានន័យថា អ្នកត្រូវតែមានចិត្តមេត្តា អ្នកគួរតែយកចិត្តទុកដាក់ចំពោះអ្នកដ៏ទៃឲ្យបានគ្រប់យ៉ាង។ ព្រោះវាក៏ជារឿងមួយដែលត្រូវបានគេជឿថា នៅពេលដែលមនុស្សម្នាក់បាត់បង់ចិត្តសប្បុរសនិងបរិសុទ្ធ នោះបេះដូងរបស់ពួកគេអាចក្លាយជាងងឹតនិងល្បិចកល។ ហើយទោះបីជាបុគ្គលនេះមានសមត្ថភាពអស្ចារ្យក៏ដោយ មិនយូរមិនឆាប់ គាត់នឹងមិនត្រូវបានគេគោរពពីអ្នកដទៃឡើយ។ អ្នកត្រូវចាំថា បើអ្នកមិនខ្វល់ពីអ្នកដទៃ អ្នកដទៃក៏នឹងព្រងើយកន្តើយនឹងអ្នកដែរ។
មនុស្សដែលមានបេះដូងមិនចេះអត់ធ្មត់
ហេតុអ្វីមនុស្សមិនមានចិត្តអត់ធ្មត់? ប្រសិនបើមនុស្សរស់នៅដោយគ្មានបេះដូង មិនចេះអត់ឱន មិនយូរមិនឆាប់ គ្មានអ្នកណាស្រលាញ់ ឬគោរពឡើយ។ ទីបំផុតវារឹតតែបង្កើនការព្យាបាទចំពោះខ្លួនឯង ដែលមិនមានគុណធម៌ក្នុងពាក្យសម្ដី និងចិត្តក្នុងក្រសែភ្នែកមនុស្សណាម្នាក់។
ប្រភព៖ បរទេស