នៅព្រឹកនេះ យើងទទួលបានដំណឹងច្បាស់ការចេញពីក្លឹប Barcelona ជុំវិញការដកតំណែងលោក Ronald Koeman ក្រោយពីដឹកនាំមិនបានល្អជាបន្តបន្ទាប់នៅរយៈពេលចុងក្រោយ ហើយរុញឲ្យក្លឹបធ្លាក់ដល់លេខ ៩ ក្នុងតារាង La Liga។
១០ ប្រកួតនៅ La Liga ចាញ់ដល់ទៅ ៤ ខណៈនៅ UCL ចាញ់ ៣-០ ព្រមគ្នាទល់ Bayern និង Benfica ដែលសមល្មមឲ្យអ្នកគាំទ្រក៏នៅមិនសុខដែរ ក្រោយឃើញទម្រង់លេងរបស់ក្រុមហាក់មិនមានភាពល្អប្រសើរទាល់តែសោះ។
បើតាមការឲ្យដឹងពីសារព័ត៌មាន Cadena COPE ចុះផ្សាយថា ប្រធានក្លឹប Barcelona លោក Joan Laporta គឺបានសម្លឹងឃើញអ្នកថ្មីរួចរាល់ហើយ ដោយនេះក៏ឆ្លើយតបទៅនឹងការចង់បានរបស់ Lionel Messi ដែលធ្លាប់អះអាងមុនផ្ទេរមក PSG ផងដែរ នោះគឺចង់ឲ្យក្លឹបចាត់តាំងអតីតកីឡាករលោក Xavi Hernandez ឲ្យមកក្លាយជាគ្រូថ្មីនៅ Barcelona។
គួររំឭកថា សុពលភាពកុងត្រារបស់ Xavi នឹងត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៣។ គេបានដឹកនាំក្លឹប Al-Sadd SC តាំងពីរដូវក្ដៅឆ្នាំ ២០១៩ ដោយស្ថិតិ ៨៩ ប្រកួត ឈ្នះ ៦១ ស្មើ ១២ និងចាញ់ ១៦ លើក ខណៈពានរង្វាន់ឈ្នះដល់ទៅ ៧ គ្រឿងឯណោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក