ខ្មោចសង្កត់ ឬខ្មោចជាន់ បណ្ដាលមកពីអ្វី?

#ខ្មោចសង្កត់

ពលរដ្ឋខ្មែរគ្រប់រូបប្រហែលជាធ្លាប់ឮពាក្យ “ខ្មោចសង្កត់ ឬ ខ្មោចជាន់” ពីមុនរួចមកហើយ ហើយអ្នកខ្លះក៏ធ្លាប់ជួបផ្ទាល់ផងដែរ។ ខ្មោចសង្កត់ វាកើតឡើងនៅពេលយើងរៀបភ្ញាក់ពីគេង គឺយើងមានអារម្មណ៍ថាដឹងខ្លួន តែយើងមិនអាចនិយាយឬកម្រើកខ្លួនបានមួយស្របក់តូច។ យើងមានអារម្មណ៍ថាដូចមានរបស់អ្វីមួយសង្កត់ពីលើទ្រូងរបស់យើង ឬក៏មានអារម្មណ៍ថាថប់ដង្ហើមដូចមានគេច្របាច់ក ហើយយើងព្យាយាមស្រែកឱ្យគេជួយ តែស្រែកមិនឮ។ យើងព្យាយាមកម្រើកខ្លួន តែកម្រើកមិនរួច វារឹតតែពិបាកក្នុងខ្លួន។

Image_2021 10 27_164302

ខ្មោចសង្កត់ ឬ ខ្មោចជាន់ គឺមិនខុសពីរមួលក្រពើប៉ុន្មានទេ គឺវាកើតឡើងដោយសារឈាមរបស់យើងស្ទះឬស្លាក់ ឈាមអត់រត់ទៅរកសរសៃដៃសរសៃជើង។ នៅពេលស្លាក់ឬស្ទះឈាមបែបនេះ យើងគ្រាន់តែធ្វើចលនា ឬព្យាយាមកម្រើកមេជើងមេដៃតែពីរទៅបីដង នោះឈាមយើងនឹងដំណើរការវិញ ហើយយើងក៏អាចក្រោកពីដំណេកបាន។

Untitled 3

ដូច្នេះ អ្វីដែលយើងនិយមហៅថា ខ្មោចសង្កត់ ឬ ខ្មោចជាន់ កន្លងមកនោះ វាពុំមែនមានវិញ្ញាណឬព្រលឹងខ្មោចមកជាន់ឬសង្កត់យើងពិតជាក់ស្ដែងនោះទេ។ វាគ្រាន់តែជាពាក្យដែលខ្មែរសន្មតហៅ ក្នុងន័យស្ដែងពីអាការៈកម្រើកខ្លួនមិនរួច ស្រែកមិនឮ នៅពេលរៀបភ្ញាក់ពីគេងឬភ្ញាក់ពីគេងតែប៉ុណ្ណោះ។ មែនទែននោះ អាការៈនេះគឺបណ្ដាលមកពីឈាមរបស់យើងដើរអត់ដល់សរសៃជើងសរសៃដៃ ដូចអ្វីដែលខ្ញុំជម្រាបមុននេះអ៊ីចឹង៕

#MenglyJQuach

#MJQUP