ចំណាំ​ទុក! នេះ​អាហារ ៥ ដុត​ខ្លាញ់​រាងកាយ​បាន​ល្អ ហើយ​ថែម​ទាំង​ជួយ​លើក​សម្រស់

ខ្លាញ់​លើស​ក្នុង​រាងកាយ​គឺ​មិន​ល្អ​នោះ​ទេ ព្រោះ​វា​ងាយ​ធ្វើ​ឲ្យ​យើង​មាន​ភាព​តានតឹង ប្រឈម​នឹង​ជំងឺ​ជា​ច្រើន។ យ៉ាង​ណា​មាន​វិធី​ច្រើន​ក្នុង​ការ​ដុត​ខ្លាញ់​ក្នុង​រាងកាយ ដូច​ជា​ការ​ហាត់ប្រាណ​ជា​ដើម តែ​បើ​និយាយ​ពី​របប​អាហារ បើ​អ្នក​ជ្រើសរើស​ត្រូវ​ ក៏​វា​អាច​ចូលរួម​ចំណែក​ជួយ​បាន​ដូច​គ្នា។

ខាង​ក្រោម Knongsrok លើក​ឈ្មោះ​អាហារ​សុខភាព ៥ ដែល​អ្នក​គួរ​តែ​ទទួល​ទាន​ឲ្យ​បាន​ច្រើន ព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ​ខ្លាញ់​ដែល​លើស​ក្នុង​រាងកាយ៖

៥) ខ្លាញ់​ត្រី

1

សំដៅ​ទៅ​ការ​ទទួល​ទាន​ត្រី​ដូច​ជា ត្រី​ធូណា ត្រី Salmon ដែល​វា​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​អូមេហ្គា-៣ ជំនួយ​ដល់​សុខភាព​បេះដូង។ តាម​ការ​ស្រាវជ្រាវ​ពី​អ្នក​ជំនាញ​នៅ​សហរដ្ឋអាមេរិក បង្ហាញ​ថា ការ​ទទួល​ទាន​អាហារ​ដែល​មាន​ខ្លាញ់​អូមេហ្គា-៣ ច្រើន វា​ជួយ​ឲ្យ​មាន​បម្រែបម្រួល​អាំងស៊ុយលីន និង​ប្រឆាំង​ការ​រលាក ដែល​បណ្តាល​មក​ពី​ជាតិ​ខ្លាញ់​លើស​ក្នុង​សរសៃ​ឈាម ជួយ​រក្សា​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ។

៤) ប្រេង​ដូង

2

ប្រភេទ​នៃ​ជាតិ​ខ្លាញ់​ដែល​មាន​ក្នុង​ប្រេងដូង មាន​សមត្ថភាព​ក្នុង​ការ​កាត់​បន្ថយ​ការ​ផ្ទុក​ជាតិ​ខ្លាញ់​លើស​ក្នុង​រាងកាយ ហើយ​ពេល​ខ្លះ​ក៏​ធ្វើ​ឲ្យ​មាន​ឱនភាព​កាឡូរី​ផង​ដែរ។

ខ្លាញ់​ប្រភេទ​នេះ វា​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ឆ្អែត​លឿន កាត់​បន្ថយ​ការ​ទទួល​ទាន​អាហារ​ច្រើន ហើយ​ក៏​ជួយ​ប្រព័ន្ធ​រំលាយ​អាហារ និង​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​បាន​យ៉ាង​លឿន​ថែម​ទៀត។

៣) សណ្តែក​ដី

3

តាម​អ្នក​ជំនាញ​នៅ​សរហដ្ឋអាមេរិក​បាន​និយាយ​ថា សណ្តែក​ដី​ក៏​ជា​អាហារ​មួយ ជួយ​កាត់​បន្ថយ​ខ្លាញ់​ក្នុង​សរសៃឈាម​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​ផង​ដែរ។ វា​មាន​តម្លៃ​ថោក ងាយ​ស្រួល​រក​ដែល​អ្នក​មិន​គួរ​មើល​រំលង​ឡើយ។

២) យ៉ាអួរ

4

យ៉ាអួរ​ក៏​អាច​ចូលរួម​កាត់​បន្ថយ​បរិមាណ​នៃ​ជាលិកា​ខ្លាញ់​ដែល​ផ្ទុក​ក្នុង​ពោះ​បាន​យ៉ាង​ល្អ ហើយ​វា​ក៏​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ដែល​បង្កើន​ការ​ឆ្អែត ធ្វើ​ឲ្យ​អ្នក​ឆ្អែត​បាន​យូរ និង​កាត់​បន្ថយ​ការ​ទទួល​ទាន​អាហារ​មាន​កាឡូរី​ខ្ពស់។

អ្នក​គួរ​តែ​ទទួល​ទាន​យ៉ាអួរ ក្រោយ ១-២ ម៉ោង​ពេល​ទទួល​ទាន​អាហារ​រួច ក្រោយ​ពេល​ហាត់​ប្រាណ ឬ​មុន​ចូល​គេង ជា​ការ​ល្អ​បំផុត។ អ្នក​គួរ​ជ្រើសរើស​យក​ប្រភេទ​យ៉ាអួរ​មាន​កម្រិត​ជាតិ​ស្ករ និង​ខ្លាញ់​ទាប។

១) ស៊ុត

5

ក្រៅ​ពី​ផ្តល់​នូវ​ប្រូតេអ៊ីន​ច្រើន វា​ក៏​មាន​សមត្ថភាព​ទប់ស្កាត់​ការ​ឃ្លាន ជួយ​ឲ្យ​អ្នក​ទទួល​ទាន​តិច និង​ជំរុញ​ដល់​ការ​សម្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព។ លើស​ពី​នេះ វា​ក៏​ចូល​ទៅ​ជួយ​ដុត​ជាតិ​ខ្លាញ់​លើស Visceral បាន​យ៉ាង​លឿន។ យ៉ាង​ណា​អ្នក​គួរ​កំណត់​ការ​ទទួល​ទាន​ស៊ុត​ត្រឹម​តែ ១-២ សប្តាហ៍​បាន​ហើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក