ជប៉ុន​មាន​អត្រា​ជំងឺ​រោគ​ស្ត្រី​ទាប​បំផុត ក៏​ដោយសារ​ស្រីៗ​ប្រកាន់ខ្ជាប់ ៥ ចំណុច​នេះ

ប្រទេស​ជប៉ុន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​ប្រទេស​ដែល​មាន​ប្រជាជន​រស់នៅ​ដោយ​អាយុ​វែង នៅ​ភាគរយ​ខ្ពស់​បំផុត។ រី​ឯ​អត្រា​អ្នក​ដែល​កើត​ជំងឺ​រោគ​ស្រ្តី ក៏​មាន​ការ​ចុះ​ថយ​ទាប​ដែរ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

នោះ​ក៏​ដោយសារ​តែ​ស្រ្តី​នៅ​ប្រទេស​ជប៉ុន​ជា​ច្រើន ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ទាំង ៥ ខាង​ក្រោម ដែល​អ្នក​គួរ​តែ​រៀនសូត្រ​តាម ប្រសិន​ចង់​ទទួល​បាន​សុខភាព​ល្អ៖

១) របប​អាហារ

Unnamed

អាហារ​លើ​តុ​ជនជាតិ​ជប៉ុន ឃើញ​ច្រើន​មុខ​ណាស់ តែ​ពួក​គេ​រមែង​លូក​តែ​បន្តិចៗ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​រាងកាយ​អាច​ស្រូប​ជីវជាតិ​ចម្រុះ​គ្រប់​មុខ នៅ​ពេល​ទទួល​ទាន​អាហារ​មួយ​ពេលៗ។ ការ​ធ្វើ​បែប​នេះ ក្រៅ​ពី​បង្កើត​តុល្យភាព​អាហារូបត្ថម្ភ​ក្នុង​រាងកាយ ទៀត​សោត​ក៏​បញ្ចៀស​ហានិភ័យ​នៃ​ជំងឺ​ធាត់​ផង​ដែរ។

ទទួល​ទាន​ត្រី​ឲ្យ​បាន​ច្រើន ហើយ​កាត់​បន្ថយ​សាច់ ជា​រឿង​មួយ​ដែល​ជនជាតិ​ជប៉ុន​រមែង​ធ្វើ ព្រោះ​ត្រី​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ខ្ពស់ ដែល​វា​អាច​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ស្រ្តី​ យ៉ាង​មាន​ប្រសិទ្ធភាព។

២) ប្រើប្រាស់​ខោ​ទ្រនាប់​ដែល​មាន​គុណភាព​ខ្ពស់

3 Ly Do Khien Phu Nu Nhat Ban It Mac Benh Phu Khoa Chi Em Can Hoc Hoi Gap 1a20712b584f4b3dbabf38de0e9d9982 1568263937 703 Width658height439

ជនជាតិ​ជប៉ុន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់ លើ​អនាម័យ​ខ្លួន​ប​ប្រាណ ហើយ​គ្មាន​អ្វី​ត្រូវ​លាក់បាំង​ទេ គឺ​អនាម័យ​នៅ​ការ​ប្រើប្រាស់​ខោ​ទ្រនាប់ ជា​ចាំ​បាច់​គឺ​ផ្លាស់ប្តូរ​រៀងរាល់​ថ្ងៃ ឬ​មនុស្ស​មួយ​ចំនួន​មាន​ទាំង​ផ្លាស់ប្តូរ ២ លើក/ថ្ងៃ​ទៀត​ផង។

ការ​ធ្វើ​បែប​នេះ​វា​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ស្រ្តី ហើយ​ខោ​ទ្រនាប់​ដែល​ពួក​គេ​ប្រើប្រាស់ មិន​ទម្លាប់​ប្រើ​លើស​ពី ៣ ខែ​ទេ គឺ​រមែង​ទិញ​ថ្មី​ហើយ។ ប្រភេទ​សាច់​នៃ​ខោ​ទ្រនាប់​ដែល​ពួក​គេ​ជ្រើសរើស​ក៏​មាន​គុណភាព ល្អ​ផង​ដែរ ដោយ​វា​ផលិត​ពី​កប្បាស ជៀសវាង​ការ​រលាក​ស្បែក។ អ្វី​ផ្សេង​មិន​ដឹង​ទេ តែ​ការ​ចាយវាយ​លើ​ខោ​ទ្រនាប់ គឺ​ជនជាតិ​ជប៉ុន​មិន​ខ្លាច​នឹង​ចំណាយ​ឡើយ។

៣) តាមដាន​រោគ​ស្រ្តី​ទៀងទាត់

Pagenhat 1568264134 745 Width1200height628 Watermark

ក្មេង​ស្រី​ជា​ច្រើន​មាន​ជួប​បញ្ហា​តំបន់​ឯកជន​នោះ តែ​មាន​ការ​ខ្មាសអៀន​មិន​ហ៊ាន​ទៅ​ជួប​ពេទ្យ។ នេះ​ដូច​កំពុង​សន្សំ​ជំងឺ កាត់​បន្ថយ​អាយុ​ជីវិត​ខ្លួន​ឯង ហើយ​ប្រសិន​វា​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ មាន​លុយ​ក៏​ពិបាក​ព្យាបាល​ដែរ។

នៅ​ប្រទេស​ជប៉ុន​ក្នុង​មួយ​ឆ្នាំៗ ស្រ្តី​រមែង​ទៅ​ពិនិត្យ​សុខភាព​ពាក់ព័ន្ធ​នឹង​រោគ​ស្រ្តី មិន​ក្រោម ១៤ ដង​ទេ។ អាច​និយាយ​បាន​ថា​ប្រទេស​នេះ ជា​ប្រទេស​ដែល​ប្រជាជន​មាន​ការ​អើពើ​លើ​បញ្ហា​ហ្នឹង​ខ្លាំង​ជាង​ប្រទេស​ណា​ទាំង​អស់។

២) យក​ចិត្ត​ទុក​ដាក់​លើ​អនាម័យ​ជា​ប្រចាំ

Photo 1 16343432454181590862483

ជនជាតិ​ជប៉ុន​ងូត​ទឹក​មិន​ដែល​រំលង​ថ្ងៃ​ទេ ជា​ពិសេស​នៅ​តំបន់​ឯកជន​គឺ​សម្អាត​បាន​ញឹកញាប់​ល្អ​ណាស់។

១) ជីវិត​គ្មាន​ភាព​តានតឹង

ក្រៅ​ពី​ការ​សម្អាត​អនាម័យ​ខ្លួន​ប្រាណ របប​អាហារ​ល្អ​ហើយ ជំហាន​បន្ទាប់​គឺ​ការ​បង្វឹក​ផ្លូវ​អារម្មណ៍​ខ្លួន​ឯង ដោយ​ប្រជាជន​ជប៉ុន ជួប​សម្ពាធ​ការងារ​និង​សម្ពាធ​ជីវិត​តិច​ជាង​ស្រ្តី​នៅ​ប្រទេស​ដទៃ​ទាំង​អស់។

ជាក់ស្តែង​ដូច​ពេល​មាន​ផ្ទៃ​ពោះ ស្រ្តី​ជនជាតិ​ជប៉ុន​ឆ្លៀត​ពេល​សម្រាក​ច្រើន​ហើយ ដោយ​មិន​បណ្តោយ​ឲ្យ​ខ្លួន​ហត់​ពេក​ទេ ដែល​ពេលវេលា​មាន​បុត្រ​នេះ អាច​បង្ក​ជា​ភាព​តានតឹង​ឆាប់​រហ័ស និង​នាំ​ឲ្យ​កើត​ជំងឺ​រោគ​ស្រ្តី​លឿន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក