៩០ ភាគរយ​គឺ​ជំងឺ​ថ្លើម​ហើយ បើ​សុខៗ​រាងកាយ​ធំ​ក្លិន ២ កន្លែង និង​មាន​ស្នាម​ស ១ កន្លែង​នេះ

ប្រសិន​ជា​រាងកាយ​បង្ហាញ​រោគ​សញ្ញា​ព្រមាន​ទាំង ៣ ខាង​ក្រោម អ្នក​គួរ​តែ​យក​ចិត្ត​ទុក​ដាក់ ឬ​ឆ្លៀត​ពេល​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ ព្រោះ​អ្នក​កំពុង​ប្រឈម​នឹង​ការ​កើត​ជំងឺ​ថ្លើម​ហើយ៖

១) ដង្ហើម​អាក្រក់

1

ក្លិន​មាត់​មិន​ល្អ អាច​បង្ហាញ​ពី​ការ​សម្អាត​អនាម័យ​មាត់​មិន​បាន​ល្អ ឬ​ការ​រំលាយ​អាហារ​ដំណើរការ​ខុស​ប្រក្រតី។ ទោ​ជា​យ៉ាង​ណា​វា​ក៏​មាន​ការ​ផ្សារភ្ជាប់​ទៅ​នឹង​ជំងឺ​ថ្លើម​ដូច​គ្នា ក៏​ដោយសារ​ពេល​មុខងារ​ថ្លើម​ធ្លាក់​ចុះ នោះ​កម្រិត​អាម៉ូញាក់​ក្នុង​ឈាម​កើន​ឡើង ហើយ​វា​បញ្ចេញ​មក​តាម​មាត់ ទើប​បណ្តាល​ឲ្យ​ក្លិន​មាត់​មិន​ល្អ។

២) ក្លិន​ក្លៀក​មិន​ល្អ

2

នៅ​ពេល​អាកាសធាតុ​ក្តៅ បើក​ញើស​ច្រើន យើង​រមែង​មាន​ក្លិន​ក្លៀក​នៅ​ក្រោម​ដៃ។ តែ​បើ​ស្ថិត​នៅ​អាកាសធាតុ​ត្រជាក់ អ្នក​ជួប​បញ្ហា​ទាំង​អស់​នោះ​ដែរ វា​គឺ​ជា​សញ្ញា​ដែល​បង្ហាញ​ថា សរីរាង្គ​ថ្លើម​របស់​អ្នក​កំពុង​ខូច​ទៅ​វិញ។ ក៏​ដោយសារ​តែ​កម្តៅ​ដែល​ផ្ទេរ​ទៅ​ក្នុង​ខ្លួន ត្រូវ​បញ្ចេញ​តាម​ក្លៀក ទើប​បណ្តាល​ឲ្យ​ឡើង​ក្លិន​ក្លៀក​មិន​ល្អ។

៣) អណ្តាត​ពណ៌​ស

3

ជា​ទូទៅ​ភាព​កូត​លើ​ស្រទាប់​អណ្តាត បើ​ចំពោះ​មនុស្ស​មាន​សុខភាព​ល្អ គឺ​ចេញ​ពណ៌​ផ្កាឈូក ឬ​ក្រហម​បែក​ស្រាល តែ​បើ​វា​រំលេច​ទៅ​ជា​ពណ៌​ស ខុស​ពី​ធម្មតា នោះ​ទំនង​ជា​អ្នក​មាន​បញ្ហា​ថ្លើម​ហើយ។ បើ​ជួប​អាការៈ​ទាំង ៣ ខាង​លើ ល្អ​បំផុត​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ ដោយ​មិន​គួរ​រក្សា​ទុក​យូរ​ពេក​ទេ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក