Bent៖ “ម្នាក់​នេះ​ល្អ​ជាង Ronaldo ឆ្ងាយ​ណាស់ Ole ត្រូវ​តែ​ដាក់​គេ​ចូល​លេង បើ​ចង់​បន្ត​តំណែង”

Darren Bent អតីត​កីឡាករ​ជើង​ចាស់​នៅ PL បាន​ជំរុញ​ចិត្ត​លោក Ole Gunnar Solskjaer ជា​អ្នកចាត់ការ​ក្លឹប Man Utd ឲ្យ​គួរ​ណា​ មើល​ឃើញ​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា Edinson Cavani ជា​ជាង Cristiano Ronaldo។ លោក​បាន​លើក​ហេតុផល​សមរម្យ​មួយ ដែល​ Ole គួរ​តែ​ធ្វើ​បែប​ហ្នឹង។

Darren Bent 1200x810

GettyImages 1339327901

ជា​ការ​ពិត​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ United ហាក់​ទទួល​រង​ភាព​ចម្រូងចម្រាស ដែល​អ្នក​ខ្លះ​មិន​ពេញ​ចិត្ត​នឹង​ការ​ដែល CR7 ជាប់​ជម្រើស​ដំបូង​រហូត​ទេ ហើយ​ខ្លះ​ចង់​ឲ្យ​សាក​ដាក់ Cavani លេង​ម្តង ព្រោះ​សាច់​បាល់​លេង​របស់​កីឡាករ​អ៊ុយរុយហ្គាយ គឺ​លេង​រត់​ចុះ​ឡើង​ច្រើន​ជាង​កីឡាករ​ព័រទុយហ្គាល់។

ដូច​លោក Bent បាន​ប្រាប់ talkSPORT៖ "ខ្ញុំ​គិត​ថា Ole គាត់​កំពុង​ស្ថិត​ក្នុង​ការ​សម្រេច​ចិត្ត​ដ៏​ធំ​មួយ ដោយ​ខ្ញុំ​ចង់​និយាយ​ថា ប្រសិន​គាត់​ចង់​ឲ្យ​ក្រុម​ដាក់​សម្ពាធ​ទៅ​លើ​គូ​ប្រជែង គាត់​គួរ​តែ​គិត​ឲ្យ​ល្អិតល្អន់​ជាង​នេះ ដោយ Ronaldo គេ​ល្អ​ហើយ តែ​បើ​មើល​ទៅ​ Cavani ថាមពល​ដែល​គេ​មាន របៀប​ដាក់​សម្ពាធ ការ​ខិតខំ​នៅ​ខាង​មុខ គឺ​គេ​ល្អ​ជាង Ronaldo ឆ្ងាយ​ណាស់"។

Fichajes Real Madrid Cavani En El Punto De Mira

លោក​បន្ត៖ "Cavani គេ​លេង​រត់ គេ​មក​ដល់​គេ​ខំ​ណាស់ ហើយ​តែងតែ​រត់​ចុះ​ឡើង ដូច្នេះ Solskjaer បើ​ចង់​រក្សា​តំណែង​របស់​ខ្លួន​បន្ត​ទៀត​ គួរ​តែ​ផ្លាស់ប្តូរ​ឲ្យ​គេ​បាន​ចូល​លេង​ផង ហើយ​ដក​កីឡាករ​ធំ [ដូច​ជា Ronaldo] ចេញ​វិញ"។ គួរ​បញ្ជាក់​ថា​ ប្រកួត​បន្ទាប់​របស់ United នឹង​ត្រូវ​តតាំង Tottenham Hotspur នា​ចុង​សប្តាហ៍ មុន​បក​ទៅ​ជួប Atalanta នៅ UCL៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក