ក្លឹបបិសាចក្រហម Man Utd ហាក់អស់ការអត់ធ្មត់ជាមួយនឹង អ្នកចាត់ការលោក Ole Gunnar Solskjaer ហើយ ពោលទុកពេលឲ្យត្រឹម ៣ ប្រកួតទៀតប៉ុណ្ណោះ ដើម្បីបង្ហាញពីភាពខ្លាំង ក្នុងការស្រោចស្រង់តំណែងដែលកៀកនឹងបាត់បង់ត្រលប់មកវិញ។
តែយ៉ាងណា ៣ ប្រកួតបន្ទាប់សម្រាប់ក្រុមដឹកនាំដោយបុរសសញ្ជាតិន័រវេស គឺពិតជាពិបាកស្មាន ព្រោះអីសុទ្ធតែប៉ះគីឡូធ្ងន់ មិនថាតែនៅក្នុងលីគនិងនៅពានអឺរ៉ុប។ នោះគឺត្រូវជួប Tottenham Hotspur នាចុងសប្តាហ៍ មុនទៅលេងក្នុងដី Atalanta BC នៅពាក់កណ្តាលសប្តាហ៍ក្រោយ ហើយរំលងប៉ុន្មានថ្ងៃត្រូវជួប Manchester City ថែមទៀត។
ប្រភពពីសារព័ត៌មាន The Mirror បានឲ្យដឹងថា Solskjaer សល់ពេលតែ ៣ ប្រកួតហ្នឹងប៉ុណ្ណោះ បើចាញ់ទាំង ៣ នោះធានាដឹងតែបាត់បង់តំណែងហើយ។ នៅពីក្រោយក៏មានលោក Sir Alex Ferguson នឹងចូលខ្លួនមកជួយណែនាំពីយុទ្ធសាស្រ្តខ្លះៗផងដែរសម្រាប់ Solskjaer តែក៏មិនដឹងថា នឹងអាចប្រែប្រួលមកជាល្អឬបែបណា។
គួរបញ្ជាក់ដែរថា United បាននឹងកំពុងធ្លាក់ចំណាត់ថ្នាក់ខ្លាំងនៅ Premier League ដោយឈរលេខ ៧ មាន ១៤ ពិន្ទុ ចាញ់ក្រុមកំពូលតារាង Chelsea មានដល់ទៅ ២២ ពិន្ទុ។ រីឯនៅ UCL ក៏មិនទាន់អាចធានាកៅអីដ៏កក់ក្តៅមួយដែរ ជាក់ស្តែងដូចទម្រង់លេងកាលប៉ះ Atalanta ជើងទី ១ នរណាក៏ថាដែរ Man Utd ឈ្នះដោយសំណាង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក