កីឡាករ Bayern សរសើរ​កីឡាករ​ Barcelona ម្នាក់ ថា​ល្អ​ជាង Mbappe

បច្ចុប្បន្ន​សម្រាប់ Kylian Mbappe ក៏​អាច​រាប់​បាន​ជា​កីឡាករ​លំដាប់ World-class មួយ​រូប​ផង​ដែរ ហើយ​បើ​សួរ​ថា​នរណា​ល្អ​ជាង Mbappe មតិ​ភាគ​ច្រើន​ប្រាកដ​ជា​នឹក​ដល់ Erling Haaland, Mohamed Salah ឬ Cristiano Ronaldo, Lionel Messi អី​ជា​ដើម។

1150113707.0

E6ffe0aeb0c03773225f5e2cb7bc2e122972ccf7

តែ​យ៉ាង​ណា​មក​មើល​ការ​យល់​ឃើញ​របស់ Serge Gnabry ​ឯ​ណេះ​វិញ ដែល​ជា​កីឡាករ​នៅ​ក្លឹប Bayern Munich បែរ​ជា​ជឿជាក់​ថា ខ្សែ​ប្រយុទ្ធ​ស្លាប Ousmane Dembele របស់ Barcelona ក៏​រាប់​បាន​ថា​ល្អ​ជាង​ Mbappe ដែរ។

កីឡាករ​អាល្លឺម៉ង់ Gnabry បាន​និយាយ​ថា៖ "បើ​សួរ​ថា នរណា​ជា​កីឡាករ​ល្អ​បំផុត​រវាង Dembele និង Mbappe គឺ​ខ្ញុំ​ជ្រើស​យក Dembele ហើយ"។

SPORT PREVIEW DEMBELE MBAPPE GNABRY

កីឡាករ​របស់​ក្លឹប Bayern Munich ម្នាក់​ទៀត គឺ Thomas Muller ក៏​សង្កត់​ធ្ងន់​ដែរ​ ពី​មូលហេតុ​ដែល​ខ្សែ​ប្រយុទ្ធ​ល្អ​ជាង៖ "បើ​សួរ​ថា តើ​គេ​ល្អ​ត្រង់​ណា? នោះ​គឺ​ Dembele គេ​ពូកែ​បណ្តើរ​បាល់ បើ​ខ្ញុំ​បាន​ប៉ុន​គេ​ ខ្ញុំ​យក​ហើយ"៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក