បើកបៀរមួយសន្លឹក ដើម្បីទទួលបានសារណែនាំដ៏ល្អសម្រាប់សប្តាហ៍ចុងក្រោយនៃខែតុលា

នៅ​ក្នុង​អត្ថបទ​តេស្ត​បែប​វិទ្យាសាស្រ្ត​មួយ​នេះ យើង​សូម​ឲ្យ​អ្នក​ធ្វើ​ការ​ជ្រើសរើស​នូវ​បៀរមួយសន្លឹក ​​ក្នុង​ចំណោមសន្លឹកបៀរទាំង ៣ ដើម្បី​ទទួល​បាន​សារ​ណែនាំ​ដ៏​ល្អ​បំផុត ​នៅដំណាច់ខែតុលានេះ៖

សន្លឹកបៀរទី ១

1

អ្នកជាមនុស្ស​មាន​ភាព​ស្មោះត្រង់ និង​រមែង​យក​ចិត្ត​ទុក​ដាក់​អំពី​ចំណុច​ខ្សោយ​របស់​ពួកគេ។ អ្នក​ដែល​ជ្រើសរើស​សន្លឹកបៀរទី ១ នេះ គឺ​រមែង​ជា​មនុស្ស​ដែល​មាន​ប្រាជ្ញា ឈ្លាសវៃ ហើយ​តែងតែ​សម្រេច​បាន​នូវ​គោលដៅ ដែល​ពួក​គេ​ចង់​បាន។ គ្រប់​យ៉ាង​ទាំង​អស់​ក្នុង​លោក វា​សុទ្ធ​តែ​មាន​ម្ចាស់ មាន​កន្លែង​របស់​វា ចូរ​បើក​បេះដូង​ឲ្យ​ទូលាយ ទទួល​យក​គ្រប់​យ៉ាង ទោះ​រឿង​ខ្លះ​វិជ្ជមាន ឬ​អវិជ្ជមាន ក៏​រាប់​ថា​កត់​ទុក​ជា​មេរៀន​ទៅ​ថ្ងៃ​ក្រោយ។

សន្លឹកបៀរទី ២

2

អ្នកតែងតែ​មាន​អារម្មណ៍​ខ្ពស់​ខ្លាំង​ណាស់ ហើយ​អ្នក​ដែល​ជ្រើសរើស​បក្សី​នេះ​ជា​ប្រភេទ​មនុស្ស​ដែល​មិន​ខ្លាច​ប្រឈម​មុខ​នឹង​បញ្ហា។ ចូរ​គិត​ឡើង​វិញ​អំពី​ជីវិត​របស់​អ្នក និង​គុណភាព​ដែល​ធម្មជាតិ​​បាន​ផ្តល់​ឲ្យ ហើយ​ធ្វើ​ការ​វាយ​តម្លៃ​ដោយ​យក​រឿង​ជា​អាទិភាព​មក​ធ្វើ​មុន រួច​ដើរ​តាម​ក្តី​ស្រមៃ ​របស់​អ្នក។

សន្លឹកបៀរទី ៣

3

អ្នកជាមនុស្ស​មាន​ភាព​សប្បាយ​រីករាយ​និង​ស្រលាញ់​សេរីភាព​ជា​ទី​បំផុត។ ពួក​គេ​មិន​អាច​រស់នៅ​ក្នុង​ជីវិត ដែល​គ្មាន​ភាព​ផ្អែមល្ហែម​ពី​ស្នេហា​នោះ​ទេ។ អ្នក​ដែល​ជ្រើសរើសសន្លឹកបៀរទី ៣ ប្រៀប​ដូច​ជា​ដំណក់​នៃ​ទឹក​សមុទ្រ​រួម​គ្នា​មួយ​អ៊ីចឹង បែប​នេះ​ត្រូវ​ចាំ​ថា អ្នក​មិន​មែន​ធ្វើ​អ្វី​តែ​ឯកឯង​នោះ​ទេ អ្នក​មិនមែន​ដើរ​លើ​ផ្លូវ​នោះ​តែ​ឯកឯង​នោះ​ទេ ពោល​គឺ​មាន​ការ​ប្រកួតប្រជែង​ឥត​ឈប់ បែប​នេះ​កុំ​បណ្តែតបណ្តោយ​ខ្លួន​ហួស​ប្រមាណ​ពេក ទោះ​ហត់​ក៏​សម្រាក​បន្តិច​បាន​ហើយ តែ​កុំ​ទាញ​ភាព​ខ្ជិល​ច្រអូស​មក​ដាក់​ខ្លួន៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក