សញ្ញា​ ៥ ព្រមាន​ពី​ការ​ឡើង​កូលេស្តេរ៉ុល​ខ្ពស់ ឬ​ជា “ឃាតក​លាក់​មុខ” ដែល​អ្នក​ត្រូវ​ប្រយ័ត្ន

អាការៈ​ឬ​រោគ​សញ្ញា​នៃ​ជំងឺ​មួយ​ចំនួន មើល​ពី​ក្រៅ​ទៅ​គឺ​គិត​ថា​មិន​អី​នោះ​ទេ តែ​ការ​ពិត​បើ​បន្ត​ទុក​យូរ វា​ធ្ងន់ធ្ងរ​ខ្លាំង​ណាស់ ដែល​អាច​ឆក់​យក​អាយុ​ជីវិត​របស់​អ្នក​បាន។ ខាង​ក្រោម Knongsrok ចែករំលែក​ពី​សញ្ញា​ព្រមាន ៥ អំពី​ការ​កើន​ឡើង​កូលេស្តេរ៉ុល​ខ្ពស់ ឬ​ជា​ ឃាតក​លាក់​មុខ​អាច​ឆក់​យក​អាយុ​ជីវិត​មនុស្ស​បាន។

បញ្ជាក់​ឲ្យ​ដឹង​ថា កូលេស្តេរ៉ុល​អាក្រក់ គឺ​ជា​សារធាតុ​ខ្លាញ់​ដែល​កកកុញ​ក្នុង​ឈាម នៅ​ពេល​យើង​មាន​របប​អាហារ​មិន​ល្អ កង្វះ​ការ​ហាត់ប្រាណ ជក់​បារី​និង​ផឹក​ស្រា​ច្រើន។ នៅ​ពេល​កូលេស្តេរ៉ុល​លើស​នៅ​ក្នុង​ខ្លួន វា​អាច​បណ្តាល​ឲ្យ​ស្ទះ​សរសៃឈាម ដោយ​ជា​ទូទៅ​មនុស្ស​ភាគ​ច្រើន​មិន​ដឹង​ថា​ខ្លួន​លើស​កូលេស្តេរ៉ុល​ទេ ដល់​តែ​ជួប​បញ្ហា​ធ្ងន់ ដូច​ជា​គាំង​បេះដូង ឬ​ដាច់​សរសៃឈាម​ទើប​ដឹង ក៏​ហួស​ពេល​ទៅ​ហើយ។

៥) ឈឺ​ទ្រូង

5

នេះ​គឺ​ជា​សញ្ញា​ដំបូង នៃ​ការ​កើន​ឡើង​កូលេស្តេរ៉ុល​ក្នុង​ឈាម។ ដោយសារ​វា​កើន​ឡើង​លើស​ពេក នាំ​ឲ្យ​មាន​ការ​ផ្គត់ផ្គង់​អុកស៊ីហ្សែន​មិន​ល្អ​ទៅ​កាន់​សាច់ដុំ​បេះដូង ហេតុ​នេះ​ហើយ​វា​រមែង​បណ្តាល​ឲ្យ​អ្នក​មាន​អាការៈ​ឈឺ​ទ្រូង ចុក​ទ្រូង មិន​ថា​សូម្បី​តែ​ពេល​អ្នក​សម្រាក អត់​ធ្វើ​អី​សោះ។

៤) ឈឺ​កំភួន​ជើង

4

សរសៃ​ឈាម​នៅ​ចុង​ខាង​ក្រោម​អាច​ស្ទះ​ដោយសារ​លើស​កូលេស្តេរ៉ុល។ វា​ក៏​មាន​ការ​ឈឺចាប់​នៅ​ផ្នែក​កំភួន​ជើង​នេះ​ផង​ដែរ ហើយ​វា​មិន​ទាក់ទង​នឹង​សកម្មភាព​ដែល​យើង​ធ្វើ​លំហាត់ប្រាណ ឬ​ដើរ​ខ្លាំង​ពេក​អ្វី​នោះ​ទេ បើ​សុខៗ​វា​ចេះ​តែ​ឧស្សាហ៍​ឈឺ​ត្រង់​ផ្នែក​កំភួន​ជើង មិន​ថា​តែ​ពេល​អ្នក​សម្រាក។

៣) បញ្ហា​សរសៃប្រសាទ

3

នៅ​ពេល​ដែល​កូលេស្តេរ៉ុល​កកកុញ​នៅ​ក្នុង​សរសៃឈាម​ខួរក្បាល នោះ​រោគ​សញ្ញា​ដែល​បង្ហាញ​មក​មាន​ដូច​ជា​ធ្វើ​ឲ្យ​យើង​មាន​សភាព​ស្ពឹក ស្រពន់ និយាយ​មិន​ច្បាស់ ឈឺ​ក្បាល​ វិល​មុខ ដែល​នេះ​ក៏​អ្នក​មិន​អាច​មើល​រំលង​បាន​ដែរ។

២) ដង្ហើម​ខ្លី

2

កូលេស្តេរ៉ុល​លើស​នៅ​ក្នុង​ឈាម គឺ​ជា​ហានិភ័យ​នៃ​ជំងឺ​សរសៃឈាម​បេះដូង ហើយ​នៅ​ករណី​ខ្លះ​វា​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ថប់​ដង្ហើម ដង្ហើម​ខ្លី។ បើ​ថា​កំឡុង​ពេល​អ្នក​ធ្វើ​លំហាត់ប្រាណ អ្នក​ជួប​រឿង​បែប​ហ្នឹង គឺ​ជា​រឿង​ធម្មតា តែ​បើ​អ្នក​កំពុង​សម្រាក ឬ​អង្គុយ​ធម្មតា ហើយ​មាន​ដង្ហើម​ខ្លី​កើត​ឡើង​ដែរ នោះ​គឺ​ជា​សញ្ញា​ព្រមាន​មួយ​ហើយ។

១) ឡើង​ដុំ​លឿង​លើ​ស្បែក

Satisfied Female Model Without Makeup Smiling On White Backgroun

មាន​ដុំ​ពណ៌​លឿង ឡើង​លើ​ស្បែក ពួក​វា​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ដុំ​នៃ​កូលេស្តេរ៉ុល​លើស ហើយ​វា​រមែង​កើត​ឡើង​លើ​ផ្នែក​ស្មា គូទ ចំហៀង​អវយវៈ មុខ​ជា​ដើម។ បើ​ឃើញ​សញ្ញា​ទាំង​អស់​នេះ ចូរ​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ហើយ​ឆ្លៀត​ពេល​ទៅ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក