ភេសជ្ជៈទាំង ៥ ខាងក្រោម វាត្រូវបានគេទទួលស្គាល់ថា ពិតជាល្អខ្លាំងសម្រាប់សុខភាព ហើយវាអាចជួយឲ្យស្បែកភ្លឺរលោងក្មេងជាងវ័យ និងជាពិសេសគឺជួយដល់ដំណើរការថ្លើម តម្រងនោម (ក្រលៀន) បានយ៉ាងល្អថែមទៀតផង៖
៥) តែបៃតង
តែបៃតងមិនត្រឹមតែជួយឲ្យរាងកាយត្រជាក់ប៉ុណ្ណោះទេ តែវាថែមទាំងមានប្រសិទ្ធភាពបន្សុតរាងកាយយ៉ាងល្អទៀតផង។ សារធាតុ Polyphenols របស់វា អាចជួយរាងកាយរារាំងនូវការលូតលាស់នៃកោសិកាមហារីក។
៤) កាហ្វេ
កាហ្វេគឺជាភេសជ្ជៈដែលជួយរំញោចខួរក្បាល ឲ្យដំណើរការល្អ ហើយក៏មានសមត្ថភាពប្រឆាំងនឹងការរលាកផងដែរ។ អ្នកផឹកកាហ្វេទៀងទាត់ ត្រូវបានគេដឹងថា អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកស្បែកបាន ១០ ភាគរយធៀបនឹងអ្នកដែលមិនផឹកកាហ្វេ។
៣) ទឹកដូង
មិនសុទ្ធតែគ្រប់គ្នាដឹងទេ ថាទឹកដូងមានផ្ទុកនូវសារធាតុរ៉ែនិងអេឡិចត្រូលីតយ៉ាងច្រើន ដែលចាំបាច់សម្រាប់ការបម្លែងអាស៊ីដអាមីណូ ខ្លាញ់ និងកាបូអ៊ីដ្រាត។ ការទទួលទានទឹកដូងជាប្រចាំ វាជួយសម្រួលដល់ការចែកចាយសារធាតុចិញ្ចឹមជ្រាបពេញរាងកាយ។
២) ទឹកបន្លែ
អ្នកអាចក្រឡុកត្រសក់ ស្ពៃ ឬសាឡាត់ជាដើម ដែលវាមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងសារធាតុរ៉ែ ហើយល្អសម្រាប់ដំណើរការនៃតម្រងនោម ក្នុងការបញ្ចេញកាកសំណល់តាមរយៈទឹកនោម។
១) ទឹកផាសិន
ផ្លែផាសិនជាផ្លែឈើដែលងាយរកទិញលើទីផ្សារ ហើយវាសម្បូរទៅដោយវីតាមីន A, C និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ជាងនេះវាក៏រារាំងដល់ការរីកលូតលាស់នៃកោសិកាមហារីកក្នុងរាងកាយផងដែរ ខណៈឥទ្ធិពលសំខាន់មួយទៀត គឺវាជួយដល់ប្រព័ន្ធរំលាយអាហារ និងជួយឲ្យអ្នកគេងលក់ស្រួល។ ការដែលអាចគេងលក់ស្កប់ស្កល់ គឺជាកត្តាជួយឲ្យរាងកាយក្មេងជាងវ័យ ស្បែកភ្លឺមិនងាយស្រអាប់ឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក