ត្បិតជំពាក់លុយ​គេច្រើន FC Barcelona ចំណាយលុយ​ដល់​ទៅ១០លានអឺរ៉ូទៅ​បុគ្គលម្នាក់នេះ ចចារកុងត្រាជាមួយ Fati

យោងតាមសារព័ត៌មាន El Nacional បានឱ្យដឹងថា Barcelona បានចំណាយប្រាក់ចំនួន 10 លានអឺរ៉ូដល់លោក Jorge Mendes ដើម្បីបន្តកិច្ចសន្យារបស់ Ansu Fati ។

730d830a 0237 49e6 B68c 463bf91aef35

កាសែតដដែលបានគេអះអាងថា Barca ត្រូវបង្ខំចិត្តបន្ត​កុងត្រាឱ្យកីឡាករវ័យក្មេងសញ្ជាតិអេស្ប៉ាញរូបនេះ ខណៈដែលកិច្ចព្រមព្រៀងរបស់ Fati នឹងត្រូវផុតកំណត់នៅឆ្នាំក្រោយ ហើយពួកគេបានប្រគល់អាវលេខ 10 ដល់គាត់រួចហើយ។

Ansu Fati 1

Fati ក៏មានសំណើពីក្លឹប Premier League និង PSG ចង់បាន​ផង​ដែរ។ កាលពីសប្តាហ៍មុន Ansu បានបន្តកិច្ចព្រមព្រៀង Barca របស់គាត់រហូតដល់រដូវក្តៅឆ្នាំ 2027 ។ មុន​ពេល​ស៊ីញេកុងត្រាបន្ថែម​នេះ Barcelona បានផ្ដល់​លុយ​ឱ្យ​កំពូលភ្នាក់ងារលោក Jorge Mendes ដល់​ទៅ​១០​អឺរ៉ូឱ្យបញ្ចុះបញ្ចូលកីឡាករវ័យក្មេងរូបនេះព្រមស៊ីញេកុងត្រាបន្ត។

Eacb020cc6

កីឡាករ​វ័យ​១៨​ឆ្នាំ​បាន​ត្រឡប់​ពី​អវត្តមាន​របួស​១០​ខែ​កាល​ពី​ខែ​កញ្ញា ហើយ​រក​បាន​២​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៦​លើក​តាំង​ពី​ពេល​នោះ​មក។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: