សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង និងគូអនាគត តាមរយៈការជ្រើសរើសរូបសត្វក្ងោកមួយ ដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។
ក្ងោកទី ១
អ្នកជាមនុស្សដែលមានមោទនភាពចំពោះខ្លួនឯងខ្លាំង មិនថាអ្នកធ្វើអ្វីក៏ដោយ អ្នកច្រើនតែមានសង្ឃឹម និងជោគជ័យគ្រប់ពេល ព្រោះអ្នកជាមនុស្សម្នាក់ដែលមិនចេះចុះញមជាមនុស្សមានមុខមាត់ មានកេរ្តិ៍ឈ្មោះនៅក្នុងសង្គម ។
បើមើលពីសំបកក្រៅអ្នករឹងមាំណាស់ ប៉ុន្តែពេលខ្លះនៅក្នុងជម្រៅចិត្តរបស់អ្នកពោពេញទៅដោយភាពឯកោ ខ្វះអ្នកយល់ចិត្ត ។
ដៃគូដ៏ល្អសម្រាប់អ្នក៖ តាមពិតអ្នកចង់បានដៃគូដែលមានសមត្ថភាពលើសអ្នក ហើយអ្នកតែងតែប្រាថ្នាដៃគូជាមនុស្សមានអំណាច និងក្លាហាន ហើយចង់ឲ្យអំណាចរបស់គាត់ជាមធ្យោបាយថែរក្សាអ្នក ។
ក្ងោកទី 2
ធម្មតាអ្នកជាមនុស្សដែលមិនចូលចិត្តបង្ហាញខ្លួនក្នុងចំណោមហ្វូងមនុស្សអ៊ូអរប៉ុន្មាន តែអ្នកមានចរិតប៉ិនកំប្លុកកំប្លែងបន្តិចដែរ ជាមនុស្សដែលចង់ធ្វើអ្វីគឺធ្វើតែម្តង មិនចូលចិត្តឲ្យនរណាបញ្ជាទេ ។
លើសពីនេះអ្នកជាមនុស្សដែលមានចិត្តល្អ ចេះទទួលយកហេតុផលរបស់អ្នកដទៃ ងាយប៉ះទង្គិចផ្លូវអារម្មណ៍ នៅពេលដែលអ្នកមានរឿងមិនសប្បាយ អ្នកមិនដែលបង្ហាញឲ្យអ្នកដទៃឃើញឡើយ សុខចិត្តបៀមទុក្ខម្នាក់ឯង ។
ដៃគូដ៏ល្អសម្រាប់អ្នក៖ ត្រូវតែជាមនុស្សដែលចេះអត់ធ្មត់ មិនងាយខឹង មិនឆេវឆាវ និងមានចិត្តមេត្តា ព្រោះអ្នកជាមនុស្សម្នាក់ដែលឆេវឆាវ ឆាប់ខឹងឆាប់បាត់ ត្រូវការអ្នកចេះយល់ចិត្តទើបអាចនៅជាមួយគ្នាបាន ។
ក្ងោកទី 3
អ្នកជាមនុស្សចូលចិត្តលាក់ខ្លួន ចូលចិត្តសំងំនៅកន្លែងស្ងាត់ មិនសូវចង់ជួបមនុស្សម្នាប៉ុន្មានទេ ។ បើមើលពីសំបកក្រៅអ្នកហាក់ដូចជារឹងមាំ ក្បាលរឹងចចេសរឹងរូស តែតាមពិតក្នុងជម្រៅចិត្តអ្នកឯកោណាស់ អ្នកចង់មានដៃគូជីវិតអាចពិគ្រោះយោបល់បានគ្រប់រឿង តែអ្នកមិនដឹងចាប់ផ្តើមពីចំណុចណា ។
ដៃគូដ៏ល្អសម្រាប់អ្នក៖ គាត់ត្រូវតែជាមនុស្សម្នាក់ដែលចេះយល់ពីអ្នក ជាមនុស្សចេះអធ្យាស្រ័យ ចេះយល់គ្នាទៅវិញទៅមកគាត់ ជាអ្នកចេះដឹង និងមានហេតុផល ។
ក្ងោកទី 4
អ្នកជាមនុស្សឆ្លាត មានចិត្តមោះមុតក្នុងរឿងការងារ និងមានទទួលខុសត្រូវខ្ពស់ ហើយមិនចូលចិត្តអួតអាង សំញែងទ្រព្យនៅក្នុងចំណោមមនុស្សទេ ព្រោះអ្នកគិតថាវាមិនចាំបាច់ហើយមិត្តពិតប្រាកដមិនសំលឹងមើលលើសំបកក្រៅទេ ។
ដៃគូដ៏ល្អសម្រាប់អ្នក៖ ត្រូវតែជាមនុស្សមានអត្តចរិតល្អ មិនចេះធ្វើឲ្យអ្នកពិបាកចិត្ត និងមានសុវត្ថិភាពពេលនៅជាមួយគាត់ អ្នកសុបិនចង់ជួបស្នេហ៍ពិតនៅក្នុងជីវិត ហើយអ្នកមិនអាចទ្រាំបានទេ ប្រសិនបើទំនាក់ទំនងមានភាពស្រពិចស្រពិលយូរពេក វានឹងធ្វើឱ្យអ្នកមានអារម្មណ៍អស់ចិត្ត ។
ក្ងោកទី 5
អ្នកជាមនុស្សដែលយកចិត្តទុកដាក់ចំពោះអ្នកដទៃ ចេះសង្កេតពេលមនុស្សជុំវិញខ្លួនមិនសប្បាយចិត្ត អ្នកលូកដៃជួយភ្លែត ។
អ្នកក៏ជាមនុស្សងាយៗ អាចចុះសម្រុងជាមួយមនុស្សគ្រប់គ្នា ថែមទាំងមានភាពរួសរាយរាក់ទាក់នៅលើមុខជានិច្ច តែនរណាទៅដឹងមនុស្សដូចជាអ្នកបែរជាមានអារម្មណ៍ឯកោ តែលតោលដូចទូកកណ្តាលទន្លេ មានអារម្មណ៍ហេលហាលខ្វះអ្នកយល់ចិត្ត ។
ដៃគូដ៏ល្អសម្រាប់អ្នក៖ ត្រូវតែជាមនុស្សដែលយកចិត្តទុកដាក់ និងចេះ Take Care អ្នកគ្រប់ពេលវេលា ជាពិសេសត្រូវចេះរ៉ូមែនទិកព្រោះអ្នកជាមនុស្សលាក់អារម្មណ៍ ចិត្តស្រឡាញ់តែមាត់រឹង ទាល់តែជួបមនុស្សពូកែពញ្ញាក់អារម្មណ៍ទើបអាចកែអ្នកបាន ៕
ប្រភព៖ Knongsrok