Conte សុំ​ប្រាក់​ឈ្នួល​ប៉ុណ្ណេះ ខ្ពស់​ជាង Ole ទើប​ព្រម​ទៅ​ដឹកនាំ​ក្លឹប Man Utd

តំណែង​របស់​អ្នកចាត់ការ​លោក Ole Gunnar Solskjaer នៅ​ក្លឹប​បិសាច​ក្រហម Man Utd មិន​ប្រាកដប្រជា​នោះ​ទេ នៅ​រយៈ​ពេល​ចុង​ក្រោយ ជា​ពិសេស​បន្ទាប់​ពី​ចាញ់​ហង្ស​ក្រហម​ស្ពឹក​មុខ ០-៥ នៅ​ទឹកដី​ខ្លួន​ឯង។

NewFile

យ៉ាង​ណា​ក៏​សង្កេត​ឃើញ​មាន​ដំណឹង​ថា មាន​បេក្ខភាព​ធំៗ​ដូច​ជា​លោក Zinedine Zidane, Brendan Rodgers និង Antonio Conte ជា​ដើម អាច​នឹង​ចូល​មក​ដឹកនាំ​ជំនួស​ Ole នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។ បើ​តាម​សារព័ត៌មាន The Mirror បាន​ចុះ​ផ្សាយ​ពី​ទំហំ​ប្រាក់​ឈ្នួល ដែល Conte ទាមទារ​ ជា​ថ្នូរ​ព្រម​ទៅ​ដឹកនាំ​ក្លឹប​ម្ចាស់ដី Old Trafford។

Antonio Conte Man Utd News 1510454

ប្រភព​បាន​ឲ្យ​ដឹង​ថា អតីត​គ្រូ​នៅ​ក្លឹប​អ៊ីតាលី លោក Conte ចង់​បាន​ប្រាក់​ឈ្នួល ១០ លាន​ផោន/ឆ្នាំ​ ទើប​ព្រម​ទៅ​ដឹកនាំ​បន្ត​ពី Ole។ នេះ​ច្រើន​ជាង​ប្រាក់​ឈ្នួល ដែល​បុរស​សញ្ជាតិ​ន័រវេស​ទទួល​បាន គឺ​តែ ៧,៥ លាន​ផោន​ប៉ុណ្ណោះ។

Man Utd Conte 1511422

រំឭក​ថា ស្ថិតិ​ជា​រួម​នៃ​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​វ័យ ៥២ ឆ្នាំ សញ្ជាតិ​អ៊ីតាលី​ខាង​លើ ឃើញ​ថា​ល្អ​គួរ​សម ដោយ​សរុប ៥១៨ ប្រកួត ឈ្នះ ៣០៦ ស្មើ ១២២ ចាញ់ ៩០។ លោក​ក៏​ធ្លាប់​ជួយ​ឲ្យ Chelsea ឈ្នះ​ពាន PL ផង​ដែរ ខណៈ​កាល​ដឹកនាំ Inter ក៏​បាន​ឈ្នះ​ពាន Serie A ដូច​គ្នា៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក