កីឡាករ Man Utd ម្នាក់ ចុច Like ​លើ​ការ​បង្ហោះ​ដែល​ទាមទារ​ឲ្យ​ដក​តំណែង Ole

មាន​ការ​មិន​ពេញ​ចិត្ត​ជា​ខ្លាំង ពី​សំណាក់​អ្នក​គាំទ្រ​នៅ​រយៈ​ពេល​ចុង​ក្រោយ ដោយ​ចង់​ឲ្យ​ក្លឹប Man Utd ដក​តំណែង​អ្នកចាត់ការ​លោក Ole Gunnar Solskjaer ក្រោយ​ពី​ដឹកនាំ​មិន​ទទួល​បាន​ជោគជ័យ។

NewFile

ពាក្យ​ពេញ​និយម #OleOUT បាន​នឹង​កំពុង​ចែករំលែក​ជា​បន្តបន្ទាប់​លើ​បណ្ដាញ​សង្គម ហើយ​ថ្មីៗ​នេះ​ក៏​ស្រាប់​តែ​ឃើញ Jesse Lingard កីឡាករ​របស់​ក្លឹប Man Utd បាន​ចុច Like ដោយ​ផ្ទាល់ ទៅ​លើ​ការ​បង្ហោះ​មួយ​ដែល​បង្ហាញ​ពី​រូបភាព​ទឹក​មុខ​មិន​ពេញ​ចិត្ត​របស់​លោក Sir Alex Ferguson និង​ពាក្យ #OleOUT។

Ice_screenshot_20211026 152025

បញ្ជាក់​ដែរ​ថា Lingard គេ​ពុំ​បាន​ចូល​លេង​ជាប់លាប់​នោះ​ទេ​ឲ្យ United ហើយ​នៅ​ប្រកួត​ទល់ Liverpool ដែល​ចាញ់​ស្ពឹក​មុខ​កន្លង​ទៅ​ ក៏​មិន​បាន​លេង​សូម្បី​តែ​ក្នុង​នាម​ជា​កីឡាករ​បម្រុង។ ក៏​មាន​ដំណឹង​ថា កីឡាករ​អង់គ្លេស​អាច​ជា​នឹង​ចាកចេញ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ពោល​នៅ​ទីផ្សារ​ដោះដូរ​ខែ​មករា​ទៀត​ផង។

1

2

រំឭក​ថា​កីឡាករ​វ័យ ២៨ ឆ្នាំ សេសសល់​កុងត្រា​ជាមួយ United ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២២។ ស្ថិតិ​នៅ​រដូវ​កាល ២០២១/២២ គេ​បង្ហាញ​ខ្លួន​សរុប ៧ ប្រកួត រក​បាន ២ គ្រាប់​និង Assist ១ លើក៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក