ដូចយើងដឹងហើយថា មុននឹងដល់ពិធីរៀបការ គូស្នេហ៍ភាគច្រើនសម័យនេះតែងតែនាំគ្នាថតរូបមុនរៀបការ ឬគេហៅថាថត Pre-Wedding ដើម្បីទុកជាអនុស្សាវរីយ៍ផង និងសម្រាប់ការតាំងមុខរោងការផងដែរ ដោយការថតរូបនេះភាគច្រើនគឺការថតទៅតាមចំណង់ចំណូលចិត្តកូនកំលោះកូនក្រមុំ អាចស្លៀកពាក់ឈុតបុរាណ សម័យ ទំនើប ឬទៅតាមទីកន្លែងផ្សេងៗជាដើម។
ដោយឡែកថ្មីៗនេះដោយមានចិត្តស្រលាញ់ និងចង់ថែរក្សាសិល្បៈវប្បធម៌ប្រពៃណីខ្មែរ ហាងថតរូបមួយបានបង្ហោះរូបថត Pre-Wedding នៅក្នុងវត្តអារាមខ្មែរ ស្លៀកឈុតរៀបការប្រពៃណីខ្មែរ ហើយអ្វីដែលកាន់តែពិសេស និងចាប់អារម្មណ៍ខ្លាំងនោះ គឺមានរំលេចតួរបាំក្នុងល្ខោនខ្មែរផងដែរ។
រូបភាពទាំងនេះត្រូវបានបង្ហោះឡើងដោយ Gentle Photography ដែលបានបន្ថែមពាក្យពេចន៍យ៉ាងមានន័យថា ៖ « រួមគ្នាលើកស្ទួយល្ខោនខោលខ្មែរឲ្យល្បីរន្ទឺលើសកលលោក 🇰🇭️ ការគាំទ្រចំពោះល្ខោនខោលកេរ្តិ៍ដំណែលដូនតាខ្មែរមួយនេះ គឺជាការឲ្យតម្លៃដូនតាខ្មែរយើងយ៉ាងធំធេង ដែលបានបន្សល់ទុកឲកូនខ្មែរជំនាន់ក្រោយ ។
�GENTLE PHOTOGHRAPHY
�Contact us: 010 222 155 | 061 222 341
សម្លៀកបំពាក់ និងផាត់មុខដោយ: កែវតា សំអាងការ
សម្តែងដោយៈ ក្រុមសិល្បៈមរតកខ្មែរ » ។
ដើម្បីជ្រាបច្បាស់ទស្សនារូបភាព Pre-Wedding ខាងក្រោមនេះ ៖
ប្រភពរូបភាព ៖ Gentle Photography
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក