Beckham ការពារខ្លួនក្រោយអ្នកស្រឡាញ់ភេទដូចគ្នា​និង អ្នកឃ្លាំមើលសិទ្ធិកម្មករចោទប្រកាន់​ទទួលលុយ១៥០លាន​ផោន​ពី​ប្រទេស​កាតា

David Beckhem បានរងការវាយប្រហារពីក្រុមអ្នកស្រឡាញ់ភេទដូចគ្នា​និង អ្នកឃ្លាំមើលសិទ្ធិកម្មករ បន្ទាប់ពីបានចុះកិច្ចព្រមព្រៀង ការលើកកម្ពស់ការប្រកួតបាល់ទាត់ពិភពលោកនាពេលខាងមុខនេះ​ដែល​ធ្វើឱ្យ​គាត់​ទទួលបាន​ប្រាក់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។

20211025_111913

អតីតខ្សែបម្រើរូបនេះត្រូវបានគេរាយការណ៍ថានឹងរកចំណូលបានប្រហែល ១៥០ លានផោនក្នុងកុងត្រារយៈពេល ១៥ ឆ្នាំខាងមុខនេះសម្រាប់តួនាទីជាទូតសុច្ឆន្ទៈរបស់​ប្រទេសកាតាមុន និងក្រោយការប្រកួត FIFA World Cup ឆ្នាំ ២០២២ ។

49572269 0 Image A 22_1635076594610

យោងតាមសារព័ត៌មាន Telegraph បុរសវ័យ 46 ឆ្នាំរូបនេះបានការពារឯកជនភាពរបស់​ខ្លួននូវកិច្ចព្រមព្រៀងរបស់គាត់ជាមួយប្រទេសកាតា ខណៈដែលកំណត់ត្រាអាក្រក់ស្ដី​អំពី​ការរំលោភសិទ្ធិមនុស្សរបស់ប្រទេសនេះនៅតែបន្តត្រូវបានគេចោទសួរ​។

TELEMMGLPICT000275507416_trans_NvBQzQNjv4BqajCpFXsei0OXjDFGPZkcdLeHsZFrEmHQDi0eQN40zhg

ជាក់ស្តែង Beckham បានទទូចទៅកាន់អ្នកដែលជិតស្និទ្ធនឹងគាត់ថា គាត់កំពុងធ្វើការជាមួយប្រទេសជាតិដោយសារតែជំនឿរបស់គាត់លើ "ថាមពលនៃបាល់ទាត់ដើម្បីបំផុសការផ្លាស់ប្តូរជាវិជ្ជមាន" ហើយមិន​ទាក់ទង​ជាមួយការ​រំលោភសិទ្ធមនុស្សនោះ​ទេ ស្រប​ពេល​ដែល​បច្ចុប្បន្ន​លោក​ក៏​ជាទូតសុច្ឆន្ទៈរបស់​អង្គការយូនីសេហ្វផង​ដែរ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN

News (38)

Tel: