បើកបៀព្រះច័ន្ទ ចង់ដឹងថាអនាគតមិត្ត ១០០ ឆ្នាំរបស់អ្នកមាន​រូបរាង ពណ៌សម្បុរបែបណា ហើយធ្វើការអ្វី?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការបុគ្គលិកលក្ខណះគូព្រេងនៅថ្ងៃអនាគតរបស់អ្នក តាមរយៈការជ្រើសរើសសន្លឹកបៀព្រះច័ន្ទមួយសន្លឹក ដែលអ្នកចាប់អារម្មណ៍បំផុតនៅ ហើយអានចម្លើយពិតរបស់អ្នកខាងក្រោម ។

PicsArt_10 25 10.37.05

របៀបលេង

២. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។

២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។

សូមឲ្យអ្នកជួបតែសំណាងល្អ

 

សន្លឹកបៀទី 1 ព្រះចន្ទ​ព៌​ណ​ខៀវ

PicsArt_10 25 10.38.33

អត្តសញ្ញាណមិត្តមួយរយឆ្នាំរបស់អ្នក មានពណ៌សម្បុរស​, រាងមានសាច់មានឈាមបន្តិច តែអ្នកខ្លះក៏អាចជួបមនុស្សរាងស្គមបន្តិចដែរ ហើយវាអាចជាសេចក្តីស្រឡាញ់តាំងពីជួបគ្នាគ្រាដំបូង មានបុគ្គលិកលក្ខណៈកក់ក្តៅ សុភាពរាបសារ ចេះយកចិត្តយកថ្លើម ចេះនិយាយគួរសម រួសរាយរាក់ទាក់ មានឋានៈសមរម្យ ឬអាចមានឱកាសជួបជនបរទេស ជាមនុស្សមកពីចម្ងាយ និយាយភាសាផ្សេង ឬជាអ្នកជំនួញ ម្ចាស់អាជីវកម្ម ។

សន្លឹកបៀទី 2 ព្រះច័ន្ទពណ៌ផ្កាឈូក 

PicsArt_10 25 10.39.50

អត្តសញ្ញាណមិត្តមួយរយឆ្នាំរបស់អ្នក មានរូបរាងល្អ ខ្ពស់ ឆ្លាត ស្បែកស្រអែម មានអត្តចរិតល្អ ហ៊ានសម្រេចចិត្ត ម៉ុងម៉ាត់ ចូលចិត្តនិយាយត្រង់ទៅត្រង់មក អាចជាទីប្រឹក្សាដ៏ល្អ ។ ចំពោះអាជីពរបស់គាត់ ប្រហែលជាអ្នកបម្រើការក្នុងជួរយោធា ឬប៉ូលីស ហើយគាត់គឺជាមនុស្សចេះយកចិត្តទុកដាក់លើការកសាងជំហរនិងស្ថិរភាព ក៏ជាមនុស្សរើសច្រើនផងដែរ ។

សន្លឹកបៀទី 3 ព្រះច័ន្ទពណ៌ប្រផេះ 

PicsArt_10 25 10.40.17

អត្តសញ្ញាណមិត្តមួយរយឆ្នាំរបស់អ្នក មានសម្បុរស្បែកពីរពណ៌លំអៀងទៅខាងសបន្តិច គាត់មិនសូវជាជឿជាក់លើខ្លួនឯង ទាំងដែលខ្លួនឯងមានទេពកោសល្យក៏ដោយ ថែមទាំងចូលចិត្តយកសម្តីអ្នកដ៏ទៃមកដេកគិត តែមានចិត្តល្អ ចូលចិត្តជួយយកអាសារអ្នកដទៃ តែពេលខ្លះក៏មានចរិតពូកែគ្រប់គ្រង ត្រួតត្រា គាត់អាចកំពុងបម្រើក្នុងក្រុមរដ្ឋាភិបាលណាមួយ ឬការងារទំនាក់ទំនង ក៏អាចធ្វើការជាឈ្មួញកណ្តាលដែរ ។

សន្លឹកបៀទី៤ ព្រះច័ន្ទពណ៌ទឹកក្រូច 

PicsArt_10 25 10.41.19

អត្តសញ្ញាណមិត្តមួយរយឆ្នាំរបស់អ្នក មានសម្បុរពីរពណ៌ ស-ក្រហម ចូលចិត្តនិយាយតិច តែចិត្តល្អ ចេះយកចិត្តទុកដាក់មនុស្សជាទីស្រឡាញ់ និងចេះយល់ចិត្តអ្នកដទៃ តែមនុស្សម្នាក់នេះពេលមានបញ្ហាម្តងៗមិនចូលចិត្តដោះស្រាយទេ ភាគច្រើនចូលចិត្តនៅស្ងៀម អាចមានអាជីពជាអ្នកការទូត ការងារសេវាកម្ម ឬជាអ្នកគ្រប់គ្រងមុខរបរផ្ទាល់ខ្លួន ៕

ប្រភព៖ Knongsrok