កន្លងមកយើងធ្លាប់ណែនាំអ្នករាល់គ្នា ពីការដាក់ក្រូចឆ្មារនៅក្បែរក្បាលដំណេក ឬក្រោមខ្នើយ ដោយឡែកមកក្នុងអត្ថបទនេះ Knongsrok សូមបង្វែរពីការប្រើប្រាស់ខ្ញីវិញម្តង។ ខាងក្រោមយើងបង្ហាញពីរបៀបធ្វើ និងអត្ថប្រយោជន៍របស់វា៖
ជាធម្មតាខ្ញី ត្រូវបានគេរាប់ចូលជាឱសថបុរាណ ដែលមានរសជាតិហឹរ ក្តៅ ហើយវាអាចបន្សាបជាតិពុលក្នុងរាងកាយបានយ៉ាងល្អ។ ដោយឡែកបង្វែរមកពាក់ព័ន្ធនឹងការគេងរបស់អ្នកវិញ ការដាក់ខ្ញីក្រោមខ្នើយ គឺវាអាចជួយឲ្យអ្នកឆាប់គេងលក់ ហើយអាចគេងលក់បានយ៉ាងស្រួល ជាពិសេសសម្រាប់អ្នកមានបញ្ហាស្រ្តេសច្រើន ដែលមកពីសម្ពាធការងារ និងគ្រួសារជាដើម។
វិធីធ្វើគឺអត់ពិបាកទេ គ្រាន់តែហាន់ខ្ញីឆៅ ២ ទៅ ៣ ចំណិតបន្ទាប់មកយកវាមករុំជាមួយបង់រុំស្តើងមួយ ហើយដាក់វានៅក្បែរខ្នើយ ឬក្រោមខ្នើយ ដែលពេលសាយភាយក្លិនរបស់វាចូលច្រមុះរបស់យើង វានឹងបង្កើតប្រសិទ្ធភាពភ្លាមៗ ជួយដោះស្រាយបញ្ហាដំណេក មកជាភាពល្អប្រសើរឡើង។
បន្ថែមពីនេះ ក្រៅពីការដាក់ខ្ញីក្រោមខ្នើយគេងនៅពេលយប់ អ្នកក៏អាចហាន់វាប៉ុន្មានចំណិតផ្សេងទៀត មកឆុតជាតែផឹកនៅពេលព្រឹក (ចំណាំ៖ មិនណែនាំឲ្យទទួលទានពេលយប់ទេ) ព្រោះនៅពេលព្រឹក វាអាចជួយបន្សាបជាតិពុលដែលកកកុញពីយប់ និងជួយសម្អាតសរីរាង្គមួយចំនួនក្នុងរាងកាយ ជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ហើយអាចបំបាត់អាការៈផ្តាសាយនៅពេលព្រឹកព្រលឹមបានយ៉ាងល្អថែមទៀតផង។ តោះនៅចាំអីទៀត ទៅរកខ្ញីមកសាកល្បង ដើម្បីទទួលបានសុខភាពល្អទាំងអស់គ្នា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក