គ្រាប់ផ្កាចន្ទន៍ (ឬហៅតាមចិន ប៉ូចកាក់) មានឈ្មោះជាភាសាបរទេសថា Star Anise និងឈ្មោះក្នុងពាក្យបច្ចេកទេសគឺ Illicium Verum ។ ដើមនេះមានទំហំមធ្យម និងមានប្រភពចេញពីប្រទេសវៀតណាម និងចិន ហើយវាត្រូវបានប្រមូលផលផ្លែ ពេលមិនទាន់ទុំ។ ប្រេងផ្កាចន្ទន៍មានក្លិនក្រអូបខ្លាំង និងត្រូវបានប្រើដើម្បីធ្វើទឹកអប់ ថ្នាំដុះធ្មេញ ទឹកខ្ពុរមាត់ ផលិតផលគ្រឿងសំអាង សាប៊ូ ជាពិសេសគឺក្នុងការធ្វើម្ហូប។
យ៉ាងណាមិញ ផ្កាចន្ទន៍ ក៏ត្រូវបានគេដឹងថាអាចជួយធ្វើឱ្យផ្ទៃមុខរបស់អ្នកស ម៉ត់ រលោង និងបាត់ស្នាមជ្រីវជ្រួញបានយ៉ាងល្អផងដែរ តាមវិធីដូចខាងក្រោម ៖
# គ្រឿងផ្សំ
- គ្រឿងទេសផ្កាចន្ទន៍ ៣ ឬ ៤ផ្កា ( គ្រឿងទេសផ្កាចន្ទន៍សម្រាប់ស្លសម្លការី និង-ខ ដែលរកបានដោយងាយ នៅហាងលក់គ្រឿងទេស)
- ទឹកស្អាតមួយពែង ឬមួយឆ្នាំង
# ការអនុវត្ត
- គ្រាន់តែអ្នកដាំទឹកក្នុងឆ្នាំង រួចទុកឱ្យពុះ
- បន្ទាប់មកដាក់ផ្កាចន្ទន៍នៅក្នុងទឹកដែលពុះនោះ ឱ្យបាន ៣នាទី
- រួចអ្នកអាចទុកក្នុងកែវ ពែង ឬឆ្នាំងឱ្យត្រជាក់ទុកប្រើប្រាស់ពេលក្រោយក៏បាន។
- យកទឹកផ្កាចន្ទន៍មួយនេះមកលុបមុខ រួចយកដុំសំលីផ្តិតទឹកវាមកលាបឱ្យសព្វផ្ទៃមុខបន្ថែមទៀត។
ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ អ្នកគូរតែអនុវត្តវបែបនេះឱ្យបានរៀងរាល់ថ្ងៃ ត្រឹមតែ២សប្តាហ៍ ពេលព្រឹកព្រលឹមមុនអាហារពេលព្រឹក ឬពេលណាក៏បានឱ្យតែទំនេរ។ បន្ទាប់ពីនោះអ្នកនឹងសង្កេតឃើញភាពខុសប្លែកជាងមុន ដោយផ្ទៃមុខរបស់អ្នកតឹងណែន បាត់អស់ស្នាមជ្រីវជ្រួញបន្តិចៗម្តង រហូតមុខក្មេងជាងវ័យរលោងស្អាតជាងមុនមិនខាន៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក