សម្រាប់អ្នកកើតឆ្នាំទាំង ៣ ខាងក្រោម អាចនឹងមិនទទួលបានសំណាងល្អប៉ុន្មាននោះទេ ផ្ទុយទៅវិញ អាចនឹងមានគេតាមបៀតបៀន ឬកាច់កុងនៅចន្លោះសប្តាហ៍ថ្មីនេះ។ ជារួមកុំឆាប់ជឿនរណាពេក គេនិយាយអ្វី គេចង់ឲ្យផលចំណេញអ្វី ត្រូវគិតឲ្យបានម៉ត់ចត់៖
អ្នកកើតឆ្នាំមមី - សេះ
បើអ្នកចង់ជម្នះការលំបាក មិនត្រូវចុះចាញ់នឹងពេលវេលាពេលខាងមុខនេះ។ ចាប់ពីដើមសប្តាហ៍ថ្ងៃទី ០៦ មិនានេះតទៅ អាចថាអ្នករាងទទួលអារម្មណ៍ឯកោបន្តិច មិនសូវមានគេអើពើ តែកុំបោះបង់អី ចូរបន្តភាពជាខ្លួនឯង ហើយខំប្រឹងតទៅទៀត។
យ៉ាងណាក៏សូមប្រុងប្រយ័ត្ននឹងមនុស្សអាក្រក់ក្បែរខ្លួនផងដែរ ព្រោះគេកំពុងរកចន្លោះប្រហោងមកកាច់កុងអ្នកហើយ។ មួយទៀតកុំឆាប់ស្តាប់យោបល់ឬជឿនរណាម្នាក់លឿនពេក ក្នុងកំឡុងពេលនេះ។ ផ្នែកចំណូលអ្នកនៅតែហូរចូលជារឿយៗ តែគ្រាន់ថា សំណាងមិនសូវមាន ហើយអាចមានគេចាំកាច់កុងច្រើន។
អ្នកកើតឆ្នាំម្សាញ់ - ពស់
សម្រាប់អ្នកកើតឆ្នាំពស់ឯណេះវិញ ក៏ដូចគ្នា នៅសប្តាហ៍នេះ ត្រូវតែប្រកាន់ខ្ជាប់ការគិតរបស់ខ្លួនឯងជាធំ កុំស្តាប់តាមសម្តីអ្នកដទៃច្រើនពេក។ អ្នកធ្វើជំនួញ អ្នកកាន់អាជីវកម្មក្នុងដៃ ត្រូវមានការអត់ធ្មត់ខ្ពស់នៅសប្តាហ៍នេះ បើចង់បានផលធំ។
ណែនាំសម្រាប់ម្ចាស់ឆ្នាំពស់មួយចំនួនវិញ ក៏កុំចាយវាយច្រើនលើរបស់មិនចាំបាច់ ព្រោះចំណូលអ្នកអាចមានការធ្លាក់ចុះបន្តិចនៅចន្លោះសប្ដាហ៍ថ្មីនេះ។ និយាយទៅរឿងរ៉ាវស្នេហា បើអ្នកមានដៃគូ ក៏អាចក្លាយជាជម្លោះ ដែលពិបាកនឹងដោះស្រាយផងដែរ។
អ្នកកើតឆ្នាំរោង – នាគ
សប្តាហ៍នេះម្ចាស់ឆ្នាំនាគ នឹងអាចជួបរឿងនឿយហត់ច្រើន បាក់ទឹកចិត្តច្រើន សូម្បីតែដល់ពេលខ្លះអាចនឹងគិតចង់បោះបង់ក៏មាន។ យ៉ាងណាពួកគេនៅតែមានឥទ្ធិពល ទៅលើមិត្តរួមការងារ ឬមនុស្សជុំវិញខ្លួន គ្រាន់តែថា ឥទ្ធិពលនោះ វាពុំបានជះខ្លាំងដូចសប្តាហ៍មុនៗឡើយ។
ទៅមើលផ្នែកទ្រព្យរបស់ម្ចាស់ឆ្នាំនាគបន្តិច អ្នកត្រូវតែកំណត់ការចំណាយ និងចំណូលចូលឲ្យបានច្បាស់ ព្រោះអ្នកអាចនឹងមានការបាត់បង់ធំ ប្រសិនគ្មានការចាយវាយដោយយកចិត្តទុកដាក់នៅចន្លោះរយៈពេល ៧ ថ្ងៃនេះ។ រីឯក្នុងរឿងស្នេហា ចន្លោះ ៥ ថ្ងៃដំបូង អាចថាល្អ តែផ្ទុយស្រលះនៅ ២ ថ្ងៃចុងក្រោយ នៃចុងសប្តាហ៍ អាចមានរឿងប៉ះពាក្យប៉ះសម្តីនឹងដៃគូបន្តិចដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក