នៅជ័យជម្នះ ៥-០ កាលពីយប់មិញ ទៅលើ Man Utd សម្រាប់ខ្សែប្រយុទ្ធ Mohamed Salah ក៏មានចំណែកធំ រកបាន ៣ គ្រាប់ផងដែរឲ្យក្រុមហង្សក្រហម Liverpool ហើយវាក៏ជាការគាស់ឡើងវិញនូវកំណត់ត្រាអស្ចារ្យមួយ ខកខានកើតមានរយៈពេលជាង ១៨ ឆ្នាំមកហើយ។
នោះគឺការដែល Salah ក្លាយជាកីឡាករក្រុមភ្ញៀវ អាចរកបាន Hat-Trick ឬ ៣ គ្រាប់នៅការប្រកួត ទល់ Man Utd ក្នុងកីឡដ្ឋាន Old Trafford។ នេះវាខកខានកើតមានតាំងពីជំនាន់ជើងចាស់លោក Ronaldo Nazario ដែលធ្វើបានកាលពីខែមេសា ឆ្នាំ ២០០៣ កំឡុងការប្រកួតឲ្យក្លឹប Real Madrid-Man Utd នៅ UCL។
រំឭកថា ក្រៅពីកំណត់ត្រាខាងលើ សម្រាប់ Salah ក៏បានរំកិលតួលេខគ្រាប់បាល់មកដល់ទី ១០៧ ផងដែរនៅ Premier League។ វាបានរុញឲ្យកីឡាករអេហ្សីប ក្លាយជាកីឡាករប៉ែកអាហ្រ្វិករកបានគ្រាប់បាល់ច្រើនបំផុត នាំមុខ Didier Drogba មាន ១០៤ គ្រាប់ និង Sadio Mane មាន ១០០ គ្រាប់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក