អតីតកីឡាករនៅក្លឹបបិសាចក្រហម លោក Paul Scholes បានបង្ហាញការយល់ឃើញថា លោក Ole Gunnar Solskjaer គួរតែផ្តាច់ចោលឱកាសបង្ហាញខ្លួនតទៅទៀត សម្រាប់ Paul Pogba ក្រោយពីបង្កកំហុសកាលពីយប់មិញ។
កីឡាករបារាំងពុំបានជាប់ជម្រើសដំបូងទេ តែត្រូវបានលោក Ole ប្តូរចូលឲ្យលេងនៅតង់ទី ២ ហើយរំលងមិនដល់ ២០ នាទីស្រួលបួលផង ក៏ទទួលរងពិន័យកាតក្រហម ក្រោយគេបានទៅឈូសជើង Naby Keita មួយទំហឹង។
Scholes និយាយក្រោយចប់ការប្រកួតបែបនេះថា៖ "នេះ Ole ចង់ដាក់ឲ្យ Pogba មកជួយក្រុម តែក្រោយមកបែរជាគេបង្កកំហុសធ្ងន់ធ្ងរទៅវិញ ហើយកីឡាករត្រូវចុះមកសល់ ១០ នាក់ ទាំងដែលគេនាំមុខ ៥-០"។
លោកបន្ត៖ "អ្នកត្រូវតែគិតហើយ បើ Ole នៅបន្តជាអ្នកចាត់ការ តើយើងនឹងបានឃើញ Paul Pogba គេពាក់អាវ United ម្តងទៀតដែរឬទេ? នេះយើងដឹងពីទេពកោសល្យដែលគេមានច្រើនឆ្នាំមកនេះ គ្រប់គ្នាជឿជាក់លើគេ រួមទាំងអ្នកចាត់ការផងដែរ តែរបៀបដែលគេបង្ហាញយប់មិញ វាមិនមែនជាកំហុសរបស់ Ole ទេ តែវាជាកង្វះការគោរពវិន័យ និងការមិនគោរពដល់អ្នកចាត់ការ ក៏ដូចជាមិត្តរួមក្រុមទាំងមូល"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក