កីឡាករ​ Man Utd ម្នាក់ ចេញ​មុខ​ទទួល​ស្គាល់​ ថា​ខ្លួន​ឯង​លេង​អត់​​ល្អទេ​យប់​មិញ

Man Utd មិន​អាច​យក​បាន​សូម្បី ១ ពិន្ទុ​ពី​ក្រុម​ភ្ញៀវ Liverpool ផ្ទុយ​ទៅ​វិញ​បរាជ័យ​ក្រោម​លទ្ធផល ០-៥ យ៉ាង​អាម៉ាស់ នៅ​ឯ​ទឹកដី Old Trafford។ ក្រោយ​ចប់​ការ​ប្រកួត មក​មើល​កីឡាករ​លេង​តំណែង​ការពារ​ក្រោម Luka Shaw ក៏​បាន​ចេញ​មក​អះអាង​ច្បាស់ៗ​ថា ទម្រង់​លេង​របស់​ខ្លួន​យប់​មិញ គឺ​ពិត​ជា​ល្អ​មិន​គ្រប់គ្រាន់។

Luke Shaw On Manchester United Defeat To Liverpool Ce19

PRI_206643163

ប្រាប់​សារព័ត៌មាន Stadium Astro កីឡាករ​អង់គ្លេស​និយាយ​ថា៖ "ខ្ញុំ​យល់​ថា វា​ជា​ការ​លេង​ជា​ក្រុម តែ​ខ្ញុំ​សូម​និយាយ​ថា ការ​លេង​ជា​បុគ្គល សម្រាប់​ខ្ញុំ​គឺ​លេង​អត់​បាន​ល្អ​ទេ​យប់​នេះ ខ្ញុំ​អត់​ចេះ​លាក់បាំង​ទេ ហើយ​ក៏​អត់​អាច​អត់​និយាយ​បាន​ដែរ ខ្ញុំ​បញ្ជាក់ នេះ​ខ្ញុំ​និយាយ​ចំពោះ​ខ្លួន​ឯង មិនមែន​ក្រុម​ទាំង​មូល​ឡើយ"។

ឆ្លើយតប​ការ​ដែល​គេ​សួរ​ថា តើ​ជា​កំហុស​នៃ​យុទ្ធសាស្ត្រ​របស់​គ្រូ​ឬ​បែប​ណា? Shaw ឆ្លើយតប​វិញ៖ "អត់​ទេ ដូច​ខ្ញុំ​និយាយ​អ៊ីចឹង យើង​មើល​លើ​ខ្លួន​ឯង​សិន យើង​រៀបចំ​ខ្លួន​បាន​ស្រួលបួល​ហើយ​ឬ​នៅ ជា​រួម​ទៅ​យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ល្អ​ជាង​នេះ ជាក់ស្ដែង​ដូច​គ្រាប់​បាល់​ទី​មួយ វា​ជា​រឿង​មិន​គួរ​កើត​ឡើង ការ​ដែល​បណ្ដោយ​ឲ្យ​កីឡាករ Liverpool ទាំង ៣ អាច​រត់​ដាច់​ព្រម​គ្នា​យ៉ាង​ស្រួល​បែប​ហ្នឹង"។

Skysports Maguire Keita Shaw_5558226

គួរ​បញ្ជាក់​ថា Shaw កាល​ពី​យប់​មិញ លេង​ពេញ ៩០ នាទី​នៅ​តំណែង​ស្លាប​ការពារ​ឆ្វេង ហើយ​គេ​ក៏​រង​ពិន័យ​កាត​លឿង​មួយ​ដែរ ក្នុង​ចំណោម​កីឡាករ​ United ទាំង ៥។ ទៅ​មើល​កូន​ក្រុម​ហង្ស​ឯ​ណោះ​វិញ មិន​ថា​តែ​កាត​លឿង ឬ​កាត​ក្រហម គឺ​មិន​មាន​នរណា​រង​ពិន័យ​អ្វី​ទាំង​អស់ ហើយ​ស្ថិតិ​គឺ​លេង​យ៉ាង​ល្អ​ឥត​ខ្ចោះ​ថែម​ទៀត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក