(វីដេអូ) អត់​ចាវ​ទេ! Bruno រត់​មក​ច្រាន Van Dijk ចេញ​មួយ​ទំហឹង ក្រោយ​មក​បុក​ស្មា​ Ronaldo

នៅ​ការ​ប្រកួត​រវាង​ក្លឹប​បិសាច​ក្រហម Man Utd និង Liverpool កាល​ពី​យប់​មិញ នៅ​កៀក​បញ្ចប់​តង់​ទី ១ ​នៅ​លើ​ទីលាន បាន​កើត​មាន​រឿងរ៉ាវ​ក្តៅ​គគុក ពោល​បន្ទាប់​ពី Cristiano Ronaldo បង្ក​កំហុស​ទៅ​លើ Jones ដែល​លោក​បាន​ទាត់​គេ​ប៉ុន្មាន​ជើង​ពេល​ដួល​លើ​ស្មៅ។

650

មតិ​ជា​ច្រើន​និយាយ​ថា Ronaldo សម​តែ​បាន​កាត​ក្រហម តែ​ចុង​ក្រោយ​បែរ​ជា​ទទួល​ពិន័យ​កាត​លឿង​ធម្មតា​ទៅ​វិញ។ ភ្លាម​នោះ Virgil van Dijk ជា​ប្រធាន​ក្រុម បាន​បង្ហាញ​អារម្មណ៍​យក​ចិត្ត​ទុក​ដាក់​មក​លើ​មិត្ត​រួម​ក្រុម ហើយ​បាន​ប្រើ​កម្លាំង​មួយ​ទំហឹង យក​ទ្រូង​មក​ពើង​ដាក់ Ronaldo ដល់​ខ្ទាត​ចេញ។

Bynehy8s2c8sjy6ap58617640c6ebb15

Cristiano Ronaldo 8

Ronaldo ពេល​នោះ បាន​តឹង​សរសៃ​ក​ដាក់​កីឡាករ Liverpool ជា​ច្រើន​នាក់​ ដែល​សំដៅ​មក​រក​ខ្លួន តែ​ខាង​កីឡាករ United ក៏​មិន​ទុក​ឲ្យ Ronaldo នៅ​តែ​ម្នាក់​ឯង​ដែរ ទោះ​មិន​ទាន់​ដឹង​នរណា​ខុស​ត្រូវ​ពិត​ប្រាកដ ជា​ពិសេស​គឺ​មិត្ត​រួម​សញ្ជាតិ​ Bruno Fernandes បាន​រត់​សំដៅ​មក​យ៉ាង​លឿន ហើយ​រុញ Van Dijk ចេញ​មួយ​ទំហឹង​ដៃ ឲ្យ​ឆ្ងាយ​ពី​រៀម​ច្បង​របស់​ខ្លួន។ ជុំវិញ​ទិដ្ឋភាព​ដ៏​ក្តៅ​គគុក​នេះ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ចាប់​អារម្មណ៍ ព្រោះ​មិន​ធ្លាប់​ឃើញ Ronaldo ប៉ះ​គ្នា​ជាមួយ Van Dijk ដល់​ធ្ងន់ធ្ងរ​បែប​ហ្នឹង​ទេ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://youtu.be/dR-MFhpNrjA

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក