Ronaldo និយាយ​ពាក្យ​ប៉ុន្មាន​ម៉ាត់​នេះ ក្រោយ United របូត ៥ គ្រាប់​ឲ្យ Liverpool

Cristiano Ronaldo បាន​បន្ត​ភាព​បរាជ័យ ជាមួយ Man Utd នៅ​ជំនួប​ទល់ Liverpool កាល​ពី​យប់​មិញ ដែល​ចាញ់ ០-៥ នៅ​ឯ​ទឹក​ដី​ខ្លួន​ឯង Old Trafford។ ក្រោយ​ចប់​ការ​ប្រកួត ក្រុម​ម្ចាស់ផ្ទះ​បាន​ទទួល​រង​សម្ពាធ​ជា​ខ្លាំង ព្រោះ​វា​ជា​ការ​ចាញ់​យ៉ាង​អាម៉ាស់​មួយ ក្រោម​ការ​ដឹកនាំ​របស់​លោក Ole Gunnar Solskjaer។

0_GettyImages 1348618419

ក្រឡេក​មក​មើល​តារា​ឆ្នើម Ronaldo ក៏​បាន​សរសេរ​សារ​រៀបរាប់​លើ Instagram យ៉ាង​ដូច្នោះ​ថា៖ "ពេល​ខ្លះ​លទ្ធផល​វា​មិន​បាន​កើត​ឡើង​ដូច​អ្វី​ដែល​យើង​ខំ​ប្រឹង​ចង់​បាន​នោះ​ទេ ហើយ​ពេល​ខ្លះ​ចំនួន​គ្រាប់​បាល់​ក៏​កើត​ឡើង​ខុស​ពី​អ្វី​ដែល​យើង​គិត តែ​ទាំង​អស់​នេះ គឺ​មក​លើ​យើង ព្រោះ​មិន​អាច​បន្ទោស​នរណា​ក្រៅ​ពី​ពួក​យើង​ផ្ទាល់​នោះ​ឡើយ"។

លោក​បន្ត៖ "អ្នក​គាំទ្រ​របស់​យើង បាន​បង្កើត​ការ​គាំទ្រ​ដ៏​អស្ចារ្យ​សារ​ជា​ថ្មី ពួក​គេ​សក្តិសម​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ជាង​នេះ​ច្រើន ហើយ​វា​ស៊ីសង​លើ​យើង​ជា​អ្នក​សម្រេច​និង​បង្កើត​លទ្ធផល​ទាំង​អស់​នោះ វា​ដល់​ពេល​ហើយ​សម្រាប់​ពួក​យើង"។

PRI_206634574

PRI_206632783

គួរ​បញ្ជាក់​ថា ស្ថិតិ​នៅ​រដូវ​កាល​ថ្មី ២០២១/២២ សម្រាប់ CR7 ជាមួយ​ការ​ឈរ​ជើង​ឲ្យ United សុទ្ធ គេ​បង្ហាញ​ខ្លួន​សរុប ៩ ប្រកួត រក​បាន ៦ គ្រាប់ ជាមួយ​ពេលវេលា​ឈរ​ជើង​សរុប ៧៦៥ នាទី។ ប្រកួត​បន្ទាប់ Ronaldo មាន​ភារកិច្ច​ត្រូវ​ជួយ United តតាំង​ទល់​ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក