Ronaldo ​និយាយ​ពាក្យ​ទាំង​នេះ ការពារ​ខ្លួន​ឯង ​ក្រោយ​គេ​រិះគន់​ថា លេង​ចាំ​តែ​ចង​មុង​ស៊ុត

Cristiano Ronaldo នៅ​រយៈ​ពេល​ចុង​ក្រោយ ជា​ពិសេស​ក្រោយ​លេង​ចាញ់ Leicester City ត្រូវ​បាន​អ្នក​គាំទ្រ​រិះគន់​ជា​ហូហែរ ថា​លោក​លេង​មិន​រត់ លេង​ចាំ​តែ​ចង​មុង​ស៊ុត ហើយ​ថ្ងៃ​នេះ​តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់ បាន​ចេញ​មុខ​មក​បកស្រាយ​ហើយ។

01fj7819sedmsbdve53c

ខ្សែ​ប្រយុទ្ធ​វ័យ ៣៦ ឆ្នាំ បាន​ប្រាប់​ប៉ុស្តិ៍ Sky Sports ជា​ហូហែរ តែ​យើង​សូម​សង្ខេប​សម្រង់​សម្តី​សំខាន់ៗ​ដូច​ត​ទៅ៖ "ខ្ញុំ​ដឹង​ថា ពេល​ណា​ក្រុម​ត្រូវ​ការ​ឲ្យ​ខ្ញុំ​ចុះ​ជួយ​ការពារ តែ​តំណែង​សំខាន់​របស់​ខ្ញុំ គឺ​នៅ​ខាង​លើ គឺ​ចាំ​បាច់​ត្រូវ​ជួយ​ឲ្យ​ក្រុម​ឈ្នះ ជួយ​ក្រុម​រក​បាន​គ្រាប់ ហើយ​ការ​ចុះ​ក្រោម គឺ​ជា​ផ្នែក​នៃ​ការងារ​តូច​មួយ​ប៉ុណ្ណោះ"។

លោក​បន្ត៖ "ពាក្យ​រិះគន់​ទាំង​អស់​នោះ មិន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​គេង​មិន​លក់​អ្វី​ឡើយ ហើយ​ស្មោះត្រង់​ទៅ វា​ជា​រឿង​ល្អ​ទៅ​វិញ​ទេ ព្រោះ​ខ្ញុំ​គិត​ថា ការ​ដែល​មនុស្ស​នៅ​និយាយ​ពី​ខ្ញុំ ដោយ​សារ​តែ​ពួក​គេ​នៅ​មើល​ឃើញ​ពី​ឥទ្ធិពល​និង​តម្លៃ​របស់​ខ្ញុំ​ក្នុង​វិស័យ​បាល់ទាត់"។

Leicester City V Manchester United   Premier League   King Power Stadium

Leicester City V Manchester United Premier League

បញ្ជាក់​ថា CR7 នៅ​យប់​នេះ នឹង​មាន​ភារកិច្ច​ត្រូវ​តតាំង​ក្លឹប Liverpool នា​ជំនួប​ជុំ​ទី ៩ ក្របខ័ណ្ឌ Premier League។ ស្ថិតិ​ជា​រួម​របស់​គេ​នៅ United រដូវ​កាល​ថ្មី ៨ ប្រកួត រក​បាន ៦ គ្រាប់​ហើយ​ឲ្យ​ក្លឹប៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក