មុន​ប៉ះ​គ្នា Klopp លាន់​មាត់​សរសើរ​កូន​ក្រុម United ម្នាក់ ថា​អាច​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​លោក

មុន​ឈាន​ដល់​ការ​ប្រកួត នៅ​វេលា​ម៉ោង ១០:៣០ នាទី​យប់ ថ្ងៃ​អាទិត្យ​នេះ លោក Jurgen Klopp អ្នកចាត់ការ​ក្រុម​ភ្ញៀវ Liverpool ក៏​បាន​លាន់មាត់​សរសើរ​ដល់​កីឡាករ​ក្រុម​គូ​ប្រជែង​ Man Utd ថា​អាច​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​មួយ​ក្នុង​លោក​នៅ​ពេល​ខាង​មុខ។

KloppSolskjaer

0_GettyImages 1344016491

នោះ​គឺ Klopp និយាយ​ដល់​ឈ្មោះ Jadon Sancho ដ្បិត​បើ​គេ​មិន​ទាន់​បង្កើត​ផ្លែផ្កា​ជោគជ័យ​នៅ United តែ​ជឿ​ថា សមត្ថភាព​និង​គុណភាព​ដែល​គេ​មាន ពេល​ទៅ​មុខ គេ​អាច​ក្លាយ​ជា​កំពូល​កីឡាករ​មួយ​រូប​ក្នុង​លោក​បាន។

Klopp ថា៖ "Jadon Sancho ជា​កីឡាករ​ដែល​មាន​ទេពកោសល្យ​លំដាប់​ World-class យ៉ាង​ពិត​ប្រាកដ គេ​មាន​គ្រប់​យ៉ាង និង​អាច​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​មួយ​ក្នុង​លោក​នៅ​ពេល​អនាគត គ្រាន់​ថា​ពេល​នេះ​គេ​នៅ​ក្មេង​ខ្លាំង​ណាស់"។

Fggf

លោក​បន្ត៖ "កាល​នៅ Dortmund គេ​ក៏​ទទួល​បាន​ការ​សរសើរ​ផង​ដែរ ហើយ​ខ្ញុំ​ឃើញ​គេ​លេង​ល្អ​ច្រើន​ប្រកួត​ណាស់ ដូច្នេះ​នៅ United ក៏​ដូច​គ្នា នេះ​ក្រុម​កំពុង​មាន​កីឡាករ​ដ៏​ល្អ​មួយ​នៅ​តំណែង​ប្រយុទ្ធ​ស្លាប"។ រំឭក​ថា ស្ថិតិ​កាល​នៅ​ក្លឹប​ក្នុង​ប្រទេស​អាល្លឺម៉ង់ យុវជន​វ័យ ២១ ឆ្នាំ រក​បាន ៥០ គ្រាប់​និង Assist ៦៤ លើក​នៅ​ការ​បង្ហាញ​ខ្លួន​សរុប ១៣៧ ប្រកួត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក